ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បក្ខពួកក្រុមចោរឆក់ខ្សែ ក ពីជនរងគ្រោះរហូតដួលម៉ូតូស្លាប់ កាលពីកន្លះខែមុន ពេលនេះចាប់បានហើយ នៅភ្នំពេញ

បក្ខពួកក្រុមចោរឆក់ខ្សែ ក ពីជនរងគ្រោះរហូតដួលម៉ូតូស្លាប់ កាលពីកន្លះខែមុន ពេលនេះចាប់បានហើយ នៅភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យក្នុងចំណោមគ្នា៤គ្នា ដែលធ្វើសកម្មភាពឆក់ខ្សែកជនរងគ្រោះ បណ្តាលអោយដួលម៉ូតូស្លាប់ កាលពីថ្ងៃទី៩ កន្លងទៅ ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវធ្វើការចាប់ខ្លួនបានហើយ ខណៈបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការដឹកនាំកម្លាំងដោយលោក ឧត្តមសេនីយ៍ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ។

ជនសង្ស័យមានឈ្មោះ ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២ឈ្មោះ សុខឡេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៣ឈ្មោះ ស៊ុនដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបុរីពិភពថ្មី ខណ្ឌឬស្សីកែវ ។ទី៤ឈ្មោះធារ៉ា ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យទាំងនេះ គឺជាមុខសញ្ញាឆក់ខ្សែក ពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលអោយជន រងគ្រោះ ស្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នៅចំណុចផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងនោះកម្លាំងជំនាញធ្វើការដកហូតបាន ម៉ូតូស៊ុយសាគីនិចពណ៌ស គ្មានស្លាកលេខ និងម៉ូតូម៉ាក ហុងដាស្កុបពី គ្មានគ្រឿងខាងក្រៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-3645 ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ កសាងសំណុំរឿងបញ្ជូនទៅកាន់នាយកដ្ឋាន ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់បន្តទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya