ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង ​ស្រុក​បសេដ្ឋ​ នៅកំពង់ស្ពឺ ​

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​មួយ​ខ្នង ​ស្រុក​បសេដ្ឋ​ នៅកំពង់ស្ពឺ ​

កំពង់ស្ពឺ​៖​ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​និង​ខូចខាត​សម្ភារ​ជាច្រើន​ដោយសារ​ទុស្សេ​ខ្សែភ្លើង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​រំដួល ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

​ស្ត្រី​ឈ្មោះ​ខឹម​ថន​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​ប្តី​ឈ្មោះ​សំ​រ៉ុ​ម​ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គាត់​និង​គ្រួសារ​បាននាំគ្នា​ហូបបាយ​ពេល​ថ្ងៃត្រង់​។​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ប៉ា​រ៉ែត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ហើយ​បាន​ហៅ​អ្នកជិតខាង​ជួយ​ពន្លត់​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​។​

ស្ត្រី​ដដែល​បាន​បន្តថា​ដោយសារតែ​ភ្លើង​ឆាបឆេះ​យ៉ាង​រហ័ស​ទើប​បណ្តាលឱ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​។​ផ្ទះ​មាន​ទំហំ​៦​ម​គុណ​៧​ម​ដំបូល​ប្រក​ក្បឿង ជញ្ជាំង​ក្ដារ​រនៀប​ក្ដារ និង​ផ្ទះបាយ​ទំហំ​៥​ម​គុណ​៦​ម ជញ្ជាំង​ស្លឹក ដំបូង​ប្រក់ស​ង្គ័​សី​និង​សម្ភារ​ដូចជា​៖ ខោអាវ ចានឆ្នាំង ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ចំនួន​២​គ្រឿង​។​ម៉ាស៊ីនបូមទឹក​១​គ្រឿង​ម៉ាស៊ីន​ត្រង់​តា​ន័​រ​១​គ្រឿង​មេក្រូ​១​គ្រឿង​លុយ​ចំនួន​១.០០០.០០០​រៀល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya