ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់បានស្លាប់ ក្រោយឡើងបើករថយន្តបំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ នៅព្រះវិហារ

បុរសម្នាក់បានស្លាប់ ក្រោយឡើងបើករថយន្តបំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ នៅព្រះវិហារ

(ព្រះវិហារ)៖   កាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បុរសម្នាក់បានស្លាប់ ក្រោយឡើងបើករថយន្តបំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

មុនពេលហេតុការណ៍នេះបានកើតឡើង មានក្រុមគ្រួសារមួយ បានជិះរថយន្តម៉ាក ហៃព្រីត ពាក់ស្លាកលេខភ្នំពេញ 2Q-3877 មកលំហែកាយកម្សាន្ត ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងនោះក៏មានការរៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។

ក្រោយពីបានផឹកគ្រឿងស្រវឹង បុរសជាប្តីបានឡើងបើករថយន្តរបស់ខ្លួន ក្នុងគោលបំណង នាំប្រពន្ឋ និងកូន វិលត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសាខ្លួនស្រវឹងស្រាខ្លាំងពេក ដាក់ជើងជាន់ហ្គែរ ច្រឡំថាប្រាំង ស្ទុះហោះចូលក្នុងស្រះទឹក តែសំណាងល្អប្រពន្ធ និងកូននៅមិនទាន់បានចូលទៅក្នុងរថយន្តនៅឡើយទេ។ ចំណែកឯបុរសជាប្តីជាប់ នៅក្នុងរថយន្តបណ្តាលអោយឈ្លក់ទឹកស្លាប់ ក្រោយពេលដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។  ជនរងគ្រោះមានឈ្មោះ ឈួន ឈាន អាយុ ៤៥ឆ្នាំ រស់នៅភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យឧទ្ទិសកុសលជូនទៅតាមប្រពៃណី  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya