ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់មានមុខមាត់ ហ៊ឺហា ក្នុងសមត្ថភាពជាគ្រូពេទ្យ ហើយមានប្តីធ្វើប៉ូលិស បានឆបោកប្រាក់ជនរងគ្រោះ រហូតដល់ចំនួន៦នាក់ គិតជាទឹកប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារ ទីបំផុតគេចមិនរួចពីសំណាញ់ច្បាប់

ស្ត្រីម្នាក់មានមុខមាត់ ហ៊ឺហា ក្នុងសមត្ថភាពជាគ្រូពេទ្យ ហើយមានប្តីធ្វើប៉ូលិស បានឆបោកប្រាក់ជនរងគ្រោះ រហូតដល់ចំនួន៦នាក់ គិតជាទឹកប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារ ទីបំផុតគេចមិនរួចពីសំណាញ់ច្បាប់

ភ្នំពេញ៖  នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ស្ត្រីម្នាក់មានមុខមាត់ ហ៊ឺហា ក្នុងសមត្ថភាពជាគ្រូពេទ្យ ហើយមានប្តីធ្វើប៉ូលិស បានឆបោកប្រាក់ជនរងគ្រោះ រហូតដល់ចំនួន៦នាក់ គិតជាទឹកប្រាក់ប្រមាណជិត៦ម៉ឺនដុល្លារ ទីបំផុតគេចមិនរួចពី សំណាញ់ច្បាប់ គាត់ត្រូវបានសាលាឧទ្ធរណ៍ ចេញដីកាបង្គាប់អោយចាប់ឃុំខ្លួន ដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន។
ស្ត្រីរូបនោះមាន ឈ្មោះ សំ សារ៉ាន អាយុ៣៦ឆ្នាំ មុខរបរជាគ្រូពេទ្យ មានទីលំនៅ បច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន និង បានបញ្ជូនទៅឃុំខ្លួនដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យ ភ្លាមៗផងដែរ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជិត៦ម៉ឺនដុល្លារអាមេរិក ដោយមានជនរងគ្រោះចំនួន៦នាក់ តាមរូបភាពលេងតុងទីន។ ព្យាយាមគេចវេស ក្នុងការសងទូទាត់ជូនជនរងគ្រោះទាំងនោះ ខណៈគាត់យល់ឃើញថា៖ អាចស្វាមីការពារបាន។
ចាប់ខ្លួនជនជាប់ចោទនេះ ដោយយោងតាមដីកាបង្គាប់អោយចាប់ខ្លួន និងឃុំខ្លួន របស់លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។ សូមបញ្ជាក់ថា ដីកាបង្គាប់ អោយចាប់ខ្លួននិងឃុំខ្លួន របស់លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចចំនួន២ចំណុច ៖ ទី១,តម្កល់សាលក្រមព្រហ្មទណ្ឌលេខ២២ (ឋ) ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការ លើកលែងត្រង់ចំណុចទី១ នៃសេចក្តីសម្រេចត្រង់ការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៨ខែ ព្យួរធម្មតា ត្រូវកែប្រែមកជាដាក់ពន្ធនាគារកំណត់១ឆ្នាំ តាមមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ ។

ទី២,ចេញដីកាបង្គាប់អោយចាប់ខ្លួនឈ្មោះ សំ សារ៉ាន ដែលមានសវតាជាតិដូចខាងលើតាមនីតិវិធី ។
ប្រភពបានអោយដឹងថា កាលពីឆ្នាំ២០១៨ ឈ្មោះ សំ សារ៉ាន ជាមេតុងទីនបានបបួលនិងបោកបញ្ឆោតអោយជនរងគ្រោះចំនួន៦នាក់ លេងតុងទីនជាមួយខ្លួន ។ ក្រោយមក ក៏កកើតជាអំពើឆបោកប្រាក់ជា បន្តបន្ទាប់ដែលធ្វើអោយជនរងគ្រោះទាំង៦នាក់ ខូតខាតយ៉ាងធ្ងន់ធ្ងរសរុប ជាទឹកប្រាក់ចំនួន ៥៩,២០០ដុល្លារអាមេរិក។ ទើបឈានដល់ដាក់ពាក្យបណ្តឹង ទៅលើស្ត្រីរូបនេះទៅតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya