ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » តាមចាប់បុរសម្នាក់ ករណីចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ ស្រុកកំពង់លែង នៅកំពង់ឆ្នាំង

តាមចាប់បុរសម្នាក់ ករណីចាប់រំលោភក្មេងស្រីអាយុ ១៤ឆ្នាំ ស្រុកកំពង់លែង នៅកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖  កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នារីវ័យជំទង់ជាអនីតិជនម្នាក់ ត្រូវបានបុរសម្នាក់យកទៅរំលោភបានសម្រេច នៅចំណុចបឹងខ្នា ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យខាងលើនេះមានឈ្មោះ ចាយ លាក់ភី អាយុ២១ឆ្នាំ មានប្រពន្ធកំពុងពពោះជិតគ្រប់ខែទៀតផង បច្ចុប្បន្នជនសង្ស័យរស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង និងកំពុងរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពរំលោភនាងបានសម្រេចរួចមក។

នៅមុនពេលកើតហេតុជនសង្ស័យ បានខ្ចីម៉ូតូពីឈ្មោះ សួន ស៊ីម ដែលត្រូវជាឪពុករបស់កុមារីរងគ្រោះ បំណងជិះទៅស្រែប្រាំងរបស់ខ្លួន នៅឯចំណុចបឹងត្រកួន ដែលមានចម្ងាយពីភូមិ៣ គីឡូម៉ែត្រ ដោយឲ្យកុមារីរងគ្រោះ ដែលត្រូវជាកូនស្រីបង្កើតរបស់ម្ចាស់ម៉ូតូជាអ្នកជូនទៅជាមួយ ដើម្បីជិះម៉ូតូត្រឡប់មកវិញ ព្រោះរូបគេមិនទាន់បានត្រឡប់មកផ្ទះវិញភ្លាមៗនោះទេ។

ពេលជនសង្ស័យជិះម៉ូតូឌុបនាង ទៅដល់ចំណុចផ្លូវកែងបត់ចូលទៅចុងភូមិ ក៏បានកុហកនាងថា ចូលទៅបត់ជើងសិន ហើយក៏បានចុះពីលើម៉ូតូចាប់បង្ខំនាងធ្វើសកម្មភាព ចាប់រំលោភជនរង គ្រោះនៅចំណុចបឹងខ្នា ចុងភូមិល្វា ក្នុងឃុំស្វាយរំពារ រហូតបានសម្រេច ទើបជនសង្ស័យបានដឹកនាង បន្តទៅកាន់ចំណុចបឹងត្រកួន ពេលទៅដល់ចំណុចនោះជនសង្ស័យក៏បានឱ្យនាងជាជនរងគ្រោះ ជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង ហើយជនសង្ស័យរូបនេះក៏បាន ចុះពីលើម៉ូតូហើយគេចខ្លួនបាត់ស្រម៉ោលតែម្ដងទៅ។

ជនរងគ្រោះឈ្មោះ ស.ស.ម អាយុ១៤ឆ្នាំ ត្រូវជាបងប្អូនជីទួតមួយ ជាមួយនិងជនសង្ស័យ បច្ចុប្បន្នពួកគេរស់នៅក្នុងភូមិឃុំជាមួយគ្នាផងដែរ ដែលមានផ្ទះនៅក្បែរគ្នាចំងាយតែ ១០០ម៉ែត្រពីគ្នាតែប៉ុណ្ណោះ។  សមត្ថកិច្ចកំពុងតែស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនយកមកចាត់ការតាមនីតិវិធីផងដែរ៕

{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1587820385136″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1587820378826″,”source”:”other”,”origin”:”unknown”}

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya