ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឈ្មួញទន្ទ្រានកាន់កាប់យ៉ាងរលូន ព្រៃលិចទឹករាប់ពាន់ហិកតា ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង នៅកំពង់ឆ្នំាង

ឈ្មួញទន្ទ្រានកាន់កាប់យ៉ាងរលូន ព្រៃលិចទឹករាប់ពាន់ហិកតា ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង នៅកំពង់ឆ្នំាង

កំពង់ឆ្នំាង ៖ ថ្មីៗនេះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំផ្លូវទូក បានឲ្យដឹងថា ក្រុមឈ្មួញកំពុងធ្វើសកម្មភាពឈូសឆាយ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតា  ចាប់ពីចំណុច ច្រាំងចោទ ឡើងរហូតដល់វាលស្រង៉ែ ដែលស្ថិតក្នុង ឃុំ ចំនួន ២ ឃុំផ្លូវទូក និងឃុំ ច្រណូក ស្រុកកំពង់លែង តំបន់វាលស្រង៉ែ និងតំបន់បឹកកុកពង យ៉ាងពេញបន្ទុក ខេត្តកំពង់ឆ្នាំង។

ប្រភពពីប្រជាពលរដ្ឋនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ព្រៃរនាមលិចទឹកដែលជាជម្រកត្រីពងកូននិងជម្រកសត្វស្លាប រាប់ពាន់ហិកតាក្នុងមូលដ្ឋានពួកគាត់ ត្រូវឈ្មួញទន្ទ្រានកាន់កាប់យ៉ាងរលូន។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មេភូមិថ្នល់ឈើទាល និងមេឃុំផ្លូវទូក ជាអ្នកឃុបឃិតឲ្យមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សម្ងំស្ងៀមធ្វើមិនដឹកមិនឮអ្វីៗទាំងអស់។

ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ភូមិ ថ្នាក់ឃុំថ្នាក់ស្រុក និងថ្នាក់ខេត្តទេនោះ គឺគ្មានឈ្មួញណាអាចទន្ទ្រានកាន់កាប់ដីព្រៃឈើរនាមលិចទឹកជម្រកត្រីពងកូន និងជម្រកសត្វស្លាបក្នុងឃុំផ្លូវទូក និងឃុំច្រណូក តាមអំពើចិត្តបានឡើយ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តនេះត្រូវបានគេដឹងថា ជាអ្នកនៅពីក្រោយបទល្មើស។

ប្រភពពីមន្ត្រីរាជការក្នុងសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នមិនមែនតែនៅក្នុងស្រុកកំពង់លែង ប៉ុណ្ណោះ ទេដែលបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់កំពុងកើតឡើងយ៉ាងរាលដាល គឺនៅស្រុកបរិបូរណ៍ និងស្រុកជលគិរី ក៏កើតមានបទល្មើសដូចគ្នាផងដែរ។ ប៉ុន្តែលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនចាត់វិធានការទប់ស្កាត់នោះទេ ព្រោះលោក ឈួរ ច័ន្ទឌឿន ជាប់រវល់ប្រើប្រាស់អំណាចនិងតួនាទីរបស់ ខ្លួនក្នុងការទន្ទ្រានកាន់កាប់ដីធ្លីទ្រព្យសម្បត្តិរដ្ឋជាច្រើនកន្លែងក្នុងខេត្តកំពង់ឆ្នាំង យ៉ាងក្រអឺតក្រទម។

ជាក់ស្តែងដីព្រៃលិចទឹកក្នុងឃុំផ្លូវទូក និងឃុំច្រណូក រាប់ពាន់ហិកតា ត្រូវឈ្មួញទន្ទ្រានកាន់កាប់តាមអំពើចិត្ត ហើយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនចាត់វិធានការទប់ស្កាត់ឡើយ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya