ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាល ៖ អ្នកជំងឺ COVID-19 ចំនួន៥នាក់ កំពុងព្យាបាលមាននៅភ្នំពេញ២នាក់, ព្រះសីហនុម្នាក់, កំពង់ឆ្នាំងម្នាក់ និងបន្ទាយមានជ័យម្នាក់

ក្រសួងសុខាភិបាល ៖ អ្នកជំងឺ COVID-19 ចំនួន៥នាក់ កំពុងព្យាបាលមាននៅភ្នំពេញ២នាក់, ព្រះសីហនុម្នាក់, កំពង់ឆ្នាំងម្នាក់ និងបន្ទាយមានជ័យម្នាក់

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល  បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ អ្នកកើតជំងឺ COVID-19 ចំនួន៥នាក់ដែលកំពុងសម្រាកព្យាបាលនេះ គឺមាននៅរាជធានីភ្នំពេញ២នាក់ និងតាមបណ្ដាខេត្តចំនួន៣នាក់។

បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺ COVID-19 ក្រៅពីសម្រាកព្យាបាននៅរាជធានីភ្នំពេញ២នាក់ហើយនោះ គឺមាននៅខេត្តព្រះសីហនុម្នាក់, ខេត្តកំពង់ឆ្នាំងម្នាក់ និងខេត្តបន្ទាយមានជ័យម្នាក់។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីជោគជ័យនៃការព្យាបាលអ្នកជំងឺ COVID-19 បានជាសះស្បើយថ្មីចំនួន៧នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺ COVID-19 ធ្លាក់ចុះមកត្រឹមចំនួន៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

អ្នកជំងឺ COVID-19 ជាសះស្បើយ៧នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ គឺមាន៥នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ខណៈ២នាក់ទៀត មានម្នាក់នៅមន្ទីរពេទ្យចាក់អង្រែក្រោម និងម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តសៀមរាប។

បើទោះបីជាមានអ្នកជំងឺកូវីដ ជាសះស្បើយកាន់តែច្រើន គ្មានអ្នកឆ្លងថ្មី ក៏មិនមែនមានន័យថា កម្ពុជារួចផុតពីគ្រោះ ថ្នាក់នោះទេ ស្ថានភាពនៅផុយស្រួយនៅឡើយ បើសិនជាបុគ្គលគ្រប់រូបភ្លេចខ្លួន អនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល។ លោកស្រី ឱ វណ្ណឌីន ក៏បានព្រមានថា រលកនៃការចម្លងវីរុស COVID-19 ថ្មីអាចនឹងកើតមាននៅប្រទេសកម្ពុជាម្តងទៀត ប្រសិនបើប្រជាពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។

លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមក ជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទេនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា «យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya