ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ ​លោក​ចាន់ សំអាត​ ផ្កាយ​ពីរ ម្នាក់​ ករណី​រឿង​ដីធ្លី​ នៅ​ស្ទឹងត្រែង​

ឃាត់ខ្លួន​ ​លោក​ចាន់ សំអាត​ ផ្កាយ​ពីរ ម្នាក់​ ករណី​រឿង​ដីធ្លី​ នៅ​ស្ទឹងត្រែង​

ស្ទឹងត្រែង​: កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០ លោក ម៉ុម​ សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង បាន​បញ្ជា​ឲ្យ​កម្លាំងចម្រុះ​ចុះ​ឃាត់ខ្លួន​លោក​ឧ​ត្ត​មសេនីយ៍​ទោ​ផ្កាយ​ពីរ​ ម្នាក់ ​ពាក់ព័ន្ធ​រឿង​ដ៏​ធ្លី​នៅត្រង់ចំណុច​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង ​។​

​ មូលហេតុ​ឃាត់ខ្លួន​លោក​ចាន់ សំអាត​ ផ្កាយ​ពីរ​គឺជា​យោធា​មួយរូប​ដោយសារ​តែមាន​ការជាប់​ពាក់ព័ន្ធ​ករណី​ដីធ្លី​ទ្រង់ទ្រាយ​ធំ​។ ​ហើយក៏​មានការចុះ​ដកហូតយក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ផងដែរ​។​ ​សមត្ថកិច្ច​ដកហូតយក​បាន​វត្ថុតាង​រួមមាន​៖ ទី​១ អេស្កាវ៉ាទ័រ​ចំនួន​១​គ្រឿង​ម៉ាក ខេ​ត (CAT .04), ទី​២ ត្រាក់ទ័រ​ចំនួន​១​គ្រឿង (Belarus80)​របស់​សូ​វៀត​, ទី​៣ ប៊ុល​ឡា​លឺ ធុន​តូច​ចំនួន​១​គ្រឿង​។

​បន្ទាប់មក​ក្រុមការងារ​បាន​សាកសួរ​ព័ត៌មាន​ពី​ម្ចាស់​ទី​តាំង​ខាងលើ​ គាត់​បាន​បំភ្លឺថា​ក្បាលដី​ទទឹង​៣០០​ម៉ែត្រ បណ្តោយ​១៦០០​ម៉ែត្រ​ហើយ​មាន លិខិត​កាន់កាប់​ដី​របស់គាត់​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​អន្លង់​ជ្រៃ​ មាន​ផ្ទៃដី​ទំហំ​៤៨​ហិកតា​។

​ បន្ទាប់ពី​បាន​ស្តាប់​ការបំភ្លឺ​របស់គាត់​រួចមក ក្រុមការងារ​បានសម្រេច​ចុះ​ធ្វើការ​ត្រួតពិនិត្យ ទៅលើ​ទីតាំង​ឈូសឆាយដី​ជាក់ស្តែង​។ ​ឃើញ​មានព្រៃ​ដី​ឈូសឆាយ​រួចរាល់​ប្រមាណ​ជា​៣៦​ហិកតា និង​ផ្ទៃ​ដីព្រៃ​មិនទាន់បាន​កាប់​រាន​និង​ឈូសឆាយ​មាន​ចំនួន​ប្រមាណ​ជា​៣២​ហិកតា​ទៀត​។​

​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​កើតហេតុ ដោយមាន​កម្លាំង​អធិការដ្ឋាន​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ​ទទួល​ថែរក្សា​ជា​បណ្តោះអាសន្ន​។

​ចំណែក​ម្ចាស់​ដី​ដែលមាន​តួនាទី​ជា​យោធា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ២ ​ត្រូវបាន​នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើការ​សួរនាំ រួច​កសាង​សំ​ណុំ​រឿង​បន្ត​នៅតាម​នីតិ​វិធី​នៃ​ច្បាប់​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya