ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីលេងល្បែងស៊ីសង (បៀរ) នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ករណីលេងល្បែងស៊ីសង (បៀរ) នៅកណ្តាល

កណ្តាល:  នៅ ត្រង់ចំណុចផ្ទះឈ្មោះ ទ្រី កុសល ភេទប្រុស ស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង

ខេត្តកណ្តាល កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ) ឃាត់ខ្លួនបានជនសង្ស័យចំនួន

៤នាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ៣០នាទី  ។

ជនសង្ស័យទី១- ឈ្មោះ ទ្រី កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ (ម្ចាស់ផ្ទះ) មាន ទីលំនៅភូមិ-ឃុំកើតហេតុ ទី២- ឈ្មោះឃុត វណ្ណដេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើតហេតុ ទី៣- ឈ្មោះ ស្រ៊ុន រដ្ឋា ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទី លំនៅ ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៤-ឈ្មោះ ហ៊ាង វត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ មានទីលំនៅភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-បៀរចំនួន០១ហ៊ូ (ចំនួន៥២សន្លឹក)
-ប្រាក់រៀលចំនួន ១៣៣,០០០រៀល
-ក្រណាត់កម្រាល សម្រាប់លេងចំនួន០១

នៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចផ្ទះឈ្មោះទ្រី កុសល់ មានមនុស្សប្រុសៗ កំពុងលេងល្បែងស៊ីសង(បៀរ) ក្នុងផ្ទះ។ ភ្លាមៗនោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដូចមានឈ្មោះខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្តតាមនីតិវិធី។

តាមការសួរបំភ្លឺទាំងបួននាក់ បានសារភាពថា ពួកគាត់ពិតជាបានលេងបៀរដាក់លុយពិតប្រាកដមែន។ ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya