ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួន បន្សល់ទុកត្រឹមសំបុត្របណ្ដាំមួយច្បាប់ នៅកណ្តាល

បុរសម្នាក់ សំរេចចិត្តចងក សម្លាប់ខ្លួន បន្សល់ទុកត្រឹមសំបុត្របណ្ដាំមួយច្បាប់ នៅកណ្តាល

កណ្តាល:   ករណីចងកសម្លាប់ខ្លួន ស្ថិតក្នុងភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ សុវណ្ណ រតនា ហៅ តុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ឪពុកឈ្មោះ សូ សុវណ្ណ អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ និងម្តាយឈ្មោះ ដន ណាវី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកអនាម័យ មានទីលំនៅភូមិឃុំកើតហេតុ តែបានលែងលះគ្នា។

មុនពេលកើតហេតុអស់រយ:ពេល ១២ឆ្នាំមកហើយ ដែលជនរងគ្រោះបានទៅរស់នៅជាមួយ ឪពុកមាឈ្មោះ ប៉េង ពេជ្រ និងម្តាយមីងឈ្មោះ ឈួន សំអឿន នៅភូមិឃុំជាមួយគ្នា បន្ទាប់ពីឪពុកម្ដាយបង្កើតរបស់ខ្លួនចែកផ្លូវគ្នា(លែងលះគ្នា)។ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទីព្រឹកជនរងគ្រោះបានផឹកទឹកត្នោតជូរជាមួយឈ្មោះ វួន ប្រុស ភេទប្រុស និងមិត្តភក្តិ ចំនួន ៥នាក់ ទៀតនៅផ្ទះរបស់ឈ្មោះ វួន ប្រុស ពេលនោះជនរងគ្រោះបាននិយាយប្រាប់ឈ្មោះ វួន ប្រុស ថាខ្លួនពិបាកចិត្ត ឈ្មោះ វួន ប្រុស សួរថាអ្ហែងពិបាកចិត្តរឿងអី? តែជនរងគ្រោះមិនបានប្រាប់ទេ។ រហូតដល់វេលាម៉ោង ៣និង៣៥នាទីថ្ងៃដដែល ពេលផឹកទឹកត្នោតជូរ អស់២០លីត្រ ជនរងគ្រោះជិះម៉ូតូត្រលប់មកផ្ទះខ្លួនវិញ ដែលផ្ទះរបស់ឪពុកមា និងម្តាយមីង លុះពេលមកដល់ផ្ទះ ជនរងគ្រោះបានឡើងលើផ្ទះចូលក្នុងបន្ទប់ដេកខ្លួនបិទទ្វារជិត។ រហូតដល់វេលាម៉ោង ៦និង២០នាទីថ្ងៃដដែលឈ្មោះ ឈួន សំអួន ភេទស្រី ជាម្ដាយធំជនរងគ្រោះបានបើកទ្វារ បន្ទប់ហៅជនរងគ្រោះក៏ឃើញជនរងគ្រោះចងក និងក្រមាពណ៌ខៀវសភ្ជាប់ និងធ្នឹមផ្ទះជាប់ជញ្ជាំងស្លាប់បាត់បង់ជីវិត ដោយជនរងគ្រោះបានបន្សល់ទុកលិខិតបណ្តាំមួយច្បាប់ មានខ្លឹមសារថា៖ ខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំដូចជាគ្មានន័យ ហត់នឿយក្នុងជីវិតមួយនេះណាស់ សុំទោសប៉ាម៉ាក់ដែលកូនមិនបានលា សុំទោសដែលកូនធ្វើឲ្យអ្នកទាំងពីរ ពិបាក ដោយសារតែខ្ញុំ ហើយពេលខ្ញុំស្លាប់ទៅ ខ្ញុំសុំឲ្យយកម៉ូតូ ខ្សែដៃ ចិញ្ចៀនរបស់ខ្ញុំ ឲ្យលីដា (បងស្រី)ផង ព្រោះខ្ញុំស្រលាញ់ វាណាស់។ បន្ទាប់មកឈ្មោះ ឈួន សំអួន បានកាត់ក្រមាយកជនរងគ្រោះមកដាក់ចំកណ្ដាលផ្ទះ ហើយក្រុមគ្រួសាររាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល។  សមត្ថកិច្ចជំនាញចុះដល់ទីតាំង ត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ករណីអត្តឃាតប្រាកដមែន ក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya