ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស១១នាក់ នៅសៀមរាប

បង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស១១នាក់ នៅសៀមរាប

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០  បង្រ្កាបក្រុមអ្នកញៀនល្បែងស៊ីសងដោយឃាត់ខ្លួនមនុស្ស១១នាក់ និងចាប់យកសម្ភារល្បែងមួយចំនួន ខណៈមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អោយចុះបង្រ្កាបល្បែងស៊ីសងគ្រាប់ឡូតូ និងបៀរខុសច្បាប់ ក្រឡុក នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
លទ្ធផល ឃាត់អ្នកលេងបានចំនួន១១នាក់:ទី១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មេផ្ទះ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី២.ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី៣.ឈ្មោះ ហ៉ីម សុគ័ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៤.ឈ្មោះ ឆៅ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេការហាងក្លាស់ស៉ិក ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៥.ឈ្មោះ ឆេង ពន្លឺ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៦.ឈ្មោះ ហង្ស ដាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងចំប៉ីសៀមរាប ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៧.ឈ្មោះ ឈឿត ហួត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិក ហាង សែនសប្បាយ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ទី៨.ឈ្មោះ ប៉ិន ហាទីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី៩.ឈ្មោះ អេង ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី១០.ឈ្មោះ ទុយ វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរឃាងដែក ទីលំនៅ ន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ទី១១.ឈ្មោះ សែន សុខសំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ចំណែកមេស៊ីសងត្រូវបានរត់គេចខ្លួនបាតស្រម៉ោល។

ឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន: ១,គ្រាប់ក្រឡុកឡូតូ ២,កាតុងលេងឡូតូចំនួន៣០សន្លឹក(កាតុង) ៣,បៀរចំនួន០៣ហ៊ូរ ៤,ម៉ូតូចំនួន០៤គ្រឿង។
ក្រោយពេលឃាត់ខ្លួនបានសុំគោលការណ៍ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ធ្វើការអប់រំលើកទី១ រួចអោយត្រឡប់ទៅផ្ទះវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya