កំពង់ឆ្នាំង ៖ សិប្បកម្មមួយនេះបានដំណើរការអស់រយៈពេលជិតមួយខែមកហើយ ។ ក្លិនសារធាតុគីមីនេះ គឺវាធំក្លិនខ្លាំងណាស់ ពិបាកនឹងទ្រាំដែលក្លិននេះធុំក្លិនអាស៊ីត ដែលលាយឡំនិងក្លិនជ័រ ដែលគេស្លចាក់ផលិតជាបាឡាស្មាច់ ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ថិតនៅក្រោយសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ពាល់សុខភាពដែល អាចកើតឡើងចំពោះពួកគាត់ ដោយសារតែជះក្លិនសារធាតុគីមីជាច្រើនប្រភេទ ដែលជាវត្ថុធាតុដើមនៃធាតុផ្សំក្នុងការផលិតបាឡាស្មាច់ បានជះក្លិនមកលើភូមិរបស់ពួកគាត់ ។
ករណីនេះខាងប្រជាពលរដ្ឋរបស់បានប្រាប់ទៅអាជ្ញាធរមូលដ្ឋានដែរ តែតាំងពីពេលដែលពួកគាត់ប្រាប់មក ពុំដែលមានអាជ្ញាធរណាទៅមើល និងចាត់វិធានការបែបណានោះទេ គឺទុកឲ្យកង្វល់របស់ប្រជាពលរដ្ឋនៅជារៀងរហូត ។
ស្ត្រី ម្នាក់បានប្រាប់ដែរថា នៅពេលដែលក្លិនសារធាតុគីមីជះមកម្តងៗ ធ្វើឲ្យគាត់ មានអាការៈធីងធោងចង់ក្អួតចង្អោរ ឈឺក្បាល វិលមុខ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភជា ខ្លាំងនោះ គឺស្ត្រីដែលមានផ្ទៃពោះ ដែលអាចរងប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងស្ត្រីជាម្តាយផងដែរ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្ត-ក្រុង គ្រប់លំដាប់ថ្នាក់ មេត្តាជួយគិតគូរពីផលប៉ះពាល់សុខភាពរបស់ពួកគាត់ផង ពីព្រោះបន្ទាប់ពីសិប្បកម្មផលិតបាឡាស្មាច់មួយនេះបានដាក់ទី តាំងនៅកន្លែងនេះ ពួគគាត់ព្រួយបារម្ភចំពោះសុខភាពខ្លាំងណាស់ ។
គេសង្កេត ក្នុងមួយរយៈពេលមកនេះ នៅក្នុងខេត្តកំពង់ឆ្នាំង សិប្បកម្មផលិតបាឡាស្មាច់ បានកើតឡើងជាច្រើនកន្លែង ទាំងនៅលើគោក និងលើទឹក ដែលធ្វើឲ្យបំពុលបរិស្ថានយ៉ាងខ្លាំង ធ្វើឲ្យប៉ះ ពាល់សុខភាពដល់ប្រជាពលរដ្ឋ ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋដែលមានទីលំនៅក្បែរទីតាំងសិប្បកម្មបាឡា ស្មាច់នេះ បានប្តឹងទៅអាជ្ញាធរដែរ តែអាជ្ញាធរមិនបានចាត់ការចំពោះសិប្បកម្មទាំងនោះទេ ធ្វើឲ្យប្រជាពលរដ្ឋរងប៉ះ ពាល់សុខភាពយ៉ាងខ្លាំងផងដែរ ៕