ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួនមនុស្ស៣នាក់ ករណីកាប់បំផ្លាញរុក្ខជាតិ ក្នុងតំបន់ស្ដារអេកូឡូស៊ីឡើងវិញ នៅមណ្ឌលគិរី

ឃុំខ្លួនមនុស្ស៣នាក់ ករណីកាប់បំផ្លាញរុក្ខជាតិ ក្នុងតំបន់ស្ដារអេកូឡូស៊ីឡើងវិញ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០  ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តមណ្ឌលគិរី  បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារ បណ្ដោះអាសន្នពីបទកាប់បំផ្លាញរុក្ខជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៃដែនជម្រកសត្វព្រៃភ្នំព្រេច តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទមាន១.ឈ្មោះ ស រិត ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ, ២.ឈ្មោះឡាយ រដ្ឋា ភេទប្រុស អាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអន្ទ្រងសាមគ្គី ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និង៣.ឈ្មោះដូង ឃី ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអន្លង់គល់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនទាំង៣នាក់នេះ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ចាប់ឃាត់ខ្លួន បានបន្ទាប់ពីពួកគេទាំង៣នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់រណារយន្តអារច្រៀក និងកាប់រំលំដើមឈើចំនួន៥ដើម ជាប្រភេទឈើលេខ១ (សុក្រំ ផ្ចឹក និងស្រឡៅ) នៅចំណុចអូរពង្រ ឋិតក្នុងភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។

វត្ថុតាងដែលមន្រ្តីឧទ្យានុរក្សដកហូតបានរួមមាន ៖  រណារយន្តចំនួន៣គ្រឿង គោយន្តកន្រ្តៃចំនួន១គ្រឿង និងដើមឈើអារច្រៀកចំនួន៥ដើម(មិនទាន់បានវាស់វែង)។ បន្ទាប់ពីសាកសួររួច មន្រ្តីឧទ្យានុរក្សបានកសាងសំណុំរឿងបទល្មើសធនធាន ធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធីនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya