ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មុខសញ្ញាចោរលួចម៉ូតូម្នាក់ យ៉ាងសកម្ម នៅ ស្ទឹងត្រែង

មុខសញ្ញាចោរលួចម៉ូតូម្នាក់ យ៉ាងសកម្ម នៅ ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃសុក្រ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ  មុខសញ្ញាចោរលួចកាត់កម៉ូតូម្នាក់ យ៉ាងសកម្មនៅខេត្តស្ទឹងត្រែង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសម្រេចឃុំខ្លួនបណ្ដោះអាសន្ន  បន្ទាប់ពីកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្ត បង្ក្រាបបានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួច ។

កម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកថាឡាបរិវ៉ាត់  ឈានទៅដល់ការចាប់ខ្លួន មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្ម ក្នុងក្រុងស្ទឹងត្រែង ម្នាក់មានឈ្មោះ យួស រិ: ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង និងខេត្តស្ទឹងត្រែង ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្តុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ សេ ១០០ ពណ៏ទឹកប៊ិច លេខតួ ១១៩៣៤១១ លេខ ម៉ាស៊ីន ៣២៨៤១៨ គ្មានពាក់ស្លាកលេខ នឹងទូរស័ព្ទដៃ២គ្រឿង មួកការពារសុវត្ថិភាពមួយ ឧបករណ៏ដែកស្រួចកាច់សោរម៉ូតូ ចំនួន០៣គ្រាប់ និង ឯកសារពាក់ព័ន្ធបញ្ជាក់របស់ម្ចាស់ម៉ូតូ ។

ជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ខេត្ត បណ្ដោះអាសន្ន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya