ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សំរេចចិត្តចង.ក សម្លាប់ខ្លួន នៅស្វាយរៀង

បុរសម្នាក់ សំរេចចិត្តចង.ក សម្លាប់ខ្លួន នៅស្វាយរៀង

ខេត្តស្វាយរៀង៖  កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិត នៅក្នុងភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។  ដោយសារតែជំងឺប្រចាំកាយមើលមិនជា បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន លើដើមឈើបានសម្រេច បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងយប់ ។

សពជនរងគ្រោះឈ្មោះកែវ ខន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលព័ត៍មាន ពីក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្រាប់ថា មានករណីមនុស្សចង.កសម្លាប់ ខ្លួនលើដើមឈើ ភ្លាមនោះសមត្ថកិច្ចជំនាញ សហការជាមួយមន្រ្តីប៉ុស្តិ៍នគបាលមូលដ្ឋាន និងគ្រូពេទ្យជំនាញ ចុះធ្វើកោសល្យវិច័យជាក់ស្តែង ដោយបញ្ជាក់ថា ជងរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ដោយសារផឹកស្រាស្រវឹងរួចគិតខ្លី ។ ចំណែកស្នាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាដកម្មនោះទេ ។
ជនរងគ្រោះមាន ជម្ងឺប្រចាំនិងធ្លាប់ទៅព្យាបាលដែរ ប៉ុន្តែមិនធូរស្រាល ណាមួយផឹកស្រាជាប្រចាំផងដែរ ។ លុះនៅថ្ងៃកើតហេតុ ស្រាប់តែលឹសូរសម្លេងក្មេងៗជិតខាងប្រទះឃើញ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ នាំគ្នាជួយសង្គ្រោះផងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ។
សមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya