ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ជិះម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលអោយរងរបួសបាក់ភ្លៅស្តាំ នៅកណ្តាល

បុរសម្នាក់ជិះម៉ូតូបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលអោយរងរបួសបាក់ភ្លៅស្តាំ នៅកណ្តាល

ខេត្តកណ្តាល៖ ហេតុការណ៍នៅថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី២៣ខែមេសា ឆ្នាំ២០២០វេលាម៉ោង០៨ និង ៣០នាទីយប់ កើតហេតុចំណុចខាងមុខផ្ទះសំណាក់ភ្នំមាស លើផ្លូវជាតិ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនិងអ្នកថ្មើរជើងបណ្ដាលឲ្យរងរបួសបាក់ភ្លៅ។

ដោយម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1W-6328អ្នកបើកម៉ូតូឈ្មោះចំរើន គន្ធា ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅ ភូមិព្រែកស្វាយឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាលរងរបួសស្រាលទៅព្យាបាល នៅមន្ទីរពេទ្យដោយខ្លួនឯងម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងក៏បានបុកអ្នកថ្មើរជើងឈ្មោះ អួងវ៉ាន់ឌី ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅបណ្តាលអោយរងរបួសបាក់ភ្លៅខាងស្ដាំត្រូវបានបងប្អូន ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ”អ្នកថ្មើរជើងដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត។  មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ក្រុងតាខ្មៅដើម្បី​ចាត់ការ​តាមនិតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya