ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនិងករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៨នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនិងករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ ៖  នៅថៃ្ងសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០នេះ។ ជនសង្ស័យប្រុសស្រី០៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ។  សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០៨នាក់ខាងលើ ជាប់ពាក់ព័ន្ធនិងករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យប្រុស ស្រីទាំង០៨នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋាន

កន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​។ ពួកគេបានឆ្លើយសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។

ក្នុងនោះដែ​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន នឹងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ​​​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya