ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ ចំនួន៨២នាក់ ឥឡូវឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញ ​នៅសៀមរាប

បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ ចំនួន៨២នាក់ ឥឡូវឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញ ​នៅសៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ  បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី (កូវីដ- ១៩ ) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ ។

 

តាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន ១២,០៧៩នាក់ ស្រី ៥,២៩២នាក់ ដោយស្ថានភាពជំងឺឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩ ) កាន់តែរីករាលដាលខ្លំាងឡើងនៅប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់

យើង ត្រឡប់មកវិញយ៉ាងគំហុក ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន ២,៩២១នាក់ ស្រី ១,៣៣៧ នាក់។ ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បាន វិលត្រឡប់មកវិញនៅឡើយ ។
លោកស្រី ម៉មនី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែលការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយ:ពេល១៤ថ្ងៃនេះដោយជោគជ័យ ។ លោកស្រី ក៏បានអំពាវនាវដល់ពួកគាត់ឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យសំអាតនឹងសាប៊ូ អាល់កុល និងជៀងវាងការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ប៉ុន្តែបងប្អូនត្រូវចាប់ផ្តើមរៀបចំមធ្យោបាយបង្កបង្កើនផលពីព្រោះរដូវវស្សាជិតចូលមកដល់ហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya