ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកជាមួយគោយន្ត បណ្តាលឲ្យស្ត្រីអាយុ៧៥ឆ្នាំស្លាប់ ម្នាក់ រងរបួស២នាក់ភ្នំស្រួច នៅកំពង់ស្ពឺ

ម៉ូតូបុកជាមួយគោយន្ត បណ្តាលឲ្យស្ត្រីអាយុ៧៥ឆ្នាំស្លាប់ ម្នាក់ រងរបួស២នាក់ភ្នំស្រួច នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយគោយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង ០២នាក់ទៀតរងរបួស នៅលើផ្លូវលំ ចំណុច​ភូមិ​ដំបូករូង​ ឃុំ​ដំបូករូង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​កាលពីល្ងាចថ្ងៃទី២៣ខែមេសាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា​ សេ​១២៥​ ពណ៌ខ្មៅ​ សេរី​២០២០​ ពាក់​ផ្លាកលេខ​ កំពង់​ស្ពឺ​.1P-8492 អ្នក​បើក​បរ​ឈ្មោះ​ បាន​ ភាព​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ រស់​នៅ​ភូមិ​មាន​ជ័យ​ ឃុំ​ដំបូករូង​ ស្រុក​ភ្នំ​ស្រួច​​ ។ បើកបរ​​ពី​​កើត​ទៅ​លិច​ មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ជាមួយ​គោក​យន្ត​មួយ គ្រឿង​ម៉ាក​គូ​ប៊ូតា​ ដែល​បើក​បរ​ មកពី​ទិស​ខាង​លិច​ (បញ្ច្រាស​ទិស​គ្នា)​បុកពេញទំហឹង។

ប្រភពបានបន្តថាបណ្តាល​ឲ្យ​ឈ្មោះ ជា​ ណាវ​ ភេទ​ស្រី​ អាយុ​៧៥ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​ស្យា​ ឃុំ​គីរីវន្ត​ ស្រុក​ភ្នំ​ស្រួច​ ដែល​ជា​អ្នក​ជិះ​លើ​គោយន្ដ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។ ចំណែក​អ្នក​បើក​បរ​ម៉ូតូ​រង​របួស​ធ្ងន់​ ក្រុម​គ្រួសារ​បាន​យក​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​ និង​អ្នក​បើកបរ​​គោយន្ដ​មិនស្គាល់អត្តសញ្ញាណរង​របួស​ស្រាល​។

ក្រោយកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូនិងគោយន្ដ​ខូចខាត​ធ្ងន់​ ហើយ​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង​​ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយៈ វ៉ន ភាព

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya