ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចណ៍រថយន្ត បង្កដោយខ្លួនឯង បុកបង្កាន់ដៃ ធ្លាក់ចូលក្នុងរណ្តៅជាយផ្លូវ ផ្ងារជើងឡើងលើ បណ្តាលឲ្យរបួសធ្ងន់២នាក់ នៅព្រៃវែង

គ្រោះថ្នាក់ចរាចណ៍រថយន្ត បង្កដោយខ្លួនឯង បុកបង្កាន់ដៃ ធ្លាក់ចូលក្នុងរណ្តៅជាយផ្លូវ ផ្ងារជើងឡើងលើ បណ្តាលឲ្យរបួសធ្ងន់២នាក់ នៅព្រៃវែង

ព្រៃវែង:  យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២០ វាលាម៉ោង១និង៣០នាទីនៅចំណុចលើផ្លូវលំក្រួសក្រហមមុខផ្ទះឈ្មោះ ហឹម គាន ភេទ ប្រុស អាយុ ៥១ឆ្នាំភូមិព្រែកសណ្តែក ឃុំ ព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានកើតករណីគ្រោះថ្នាក់ចរាចណ៍រថយន្ត បង្កដោយខ្លួនឯង។
អ្នកបើកបរ ឈ្មោះសេង ហង័ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកន្រុក សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានមនុស្សររួមដំណើរ២នាក់ទៀត។
១ ឈ្មោះ ប៊ុយ ធី ភេទប្រុស អាយុ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធី សេងហុង ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រថយន្តម៉ាកតាកូម៉ាពីកឹប ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AB 5574។ ពេលបើមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកបង្កានដៃផ្ទះឈ្មោះ ហឹម គាន ខាងលើ បណ្តាលឲ្យបាក់ចំនួនមួយផ្ទាំង ចំណែករថយន្តបានធ្លាក់ចូលក្នុង រណ្តៅជាយផ្លូវ ក្រលាប់ ផ្ងារជើងឡើងលើ ចំណែកអ្នកបើកបររបួសចិញ្ចើមធ្ងន់ និង២នាក់ ទៀតរួមដំណើរជាមួយ រងរបួសស្រាល បច្ចុប្បន្ននាក់រងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីពេទ្យខេត្តព្រែវែង ចំណែករថយន្តគឹនៅនឹងកន្លែងកើតហេតុដដែល កំពុងរករថយន្ដមកស្ទួច រីឯម្ចាស់ផ្ទះដាក់ពាក្យបណ្តឹងទាមទារសំណងការខូចខាត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya