ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍ឃាត់នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលល្បាតប្រទះឃើញដោយជិះម៉ូតូមានការ

សង្ស័យធ្វើការឃាត់យកមកសាកសួរនាំបែរជាករណីមុខសញ្ញាឆក់កាបូប ។

ជនសង្ស័យឈ្មោះ មឿន សុគន្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបររថយន្តដឹកជញ្ជូន ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ចំណែកជនរងគ្រោះឈ្មោះ កែត វ៉ារ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនគរបាល ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

សម្ភារ:បាត់បង់ រួមមាន ៖ អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ប័ណ្ណបើកបរ ២សន្លឹក (មួយសន្លឹកនគរបាល) កាត ATM ៣សន្លឹក, លុយ ២៥០ដុល្លារ និងឯកសារមួយចំនួន ។

មុនកើតហេតុកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋានស្រាប់តែឃើញបុរសជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៍សពាក់ស្លាកលេខភ្នំពេញ១HK-៣៥៨១ តែដោយចំលែកត្រង់ឃើញជិះវិលចុះឡើង៤ត្រលប់ នៅក្បែរកន្លែង ជួសជុលរថយន្តហើយកម្លាំងនគរបាលសំរេចចិត្តឃាត់យកទៅប៉ុស្តិ៍ដើម្បីសាកសួរនាំ ។

ក្រោយពីសាកសួរនាំជនសង្ស័យ មានភិនភាគស្រដៀងទៅនិងករណីឆក់កាបូប ពីជនរងគ្រោះជានគរបាលម្នាក់ដែលបាត់បង់សម្ភារ:និងលុយកាក់២៥០ដុល្លា រួចជន សង្ស័យក៏បានឆ្លើយសារភាពខ្លួនពិតបានប្រព្រឹត្តបទល្មើសឆក់កាបូបកាលពីថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០នៅចំណុចផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។  ជនសង្ស័យនិងធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya