ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជម្លោះគ្នាវាយស្លាប់ ទើបចាប់បានជនសង្ស័យ នៅភ្នំពេញ

ជម្លោះគ្នាវាយស្លាប់ ទើបចាប់បានជនសង្ស័យ នៅភ្នំពេញ

ភ្នំពេញ​ ៖  ជនរងគ្រោះ​ឈ្មោះ​ប៉ោ សុខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅ​ភូមិ​កើតហេតុ​។ ជនសង្ស័យ​ឃាត់ខ្លួន ឈ្មោះ​សុង ប្រុស​នាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​កើតហេតុ។

​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ដោយសារ​មរណភាព​ជនរងគ្រោះ (​ប្រើ​ដំបង​គល់​ឫស្សី​វាយ បណ្តាល​ឲ្យ​ស្លាប់​) នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​កោះក្របី សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ ២០២០ នៅវេលា​ម៉ោង​១៩។

មុន​ពេល​កើតហេតុ​ជន​រងគ្រោះ ផឹកស្រា​ស្រវឹង ស្រែក​ជេរ​ឡូឡា រឿង​បាត់​នំ​នៅ​លើ​រាន​ទេវតា​មុខ​ផ្ទះ (​ចំណុច​កើតហេតុ​) រួច​ឈ្មោះ​ណា​ង សុផល ជា​អ្នក រស់នៅ​ជិតខាង​គ្នា បាន​ឆ្លើយ​ថា គ្មាន​អ្នកណា លួច​នំ​អ្ហែង​ទេ​? ហើយក៏​មាន​ទំនាស់​ពាក្យសម្តី​គ្នា បន្ទាប់មក​ឈ្មោះ​ណា​ង សុផល ក៏​ដើរ​ចេញទៅ ពេលនោះ​ក៏​មាន​ជនសង្ស័យ ០២​នាក់ ឈ្មោះ​សុង ប្រុស​នាង និង​ឈ្មោះ ឌី​ជេ (​ប្តី និង​ប្អូនថ្លៃ​ឈ្មោះ​ណា​ង សុផល​) ដែល​កំពុង​អង្គុយ​ផឹកស្រា​នៅក្បែរ​នោះ បាន​ស្រែក​ថា កុំ​ឡូឡា​ខ្លាំងពេក​ថ្លង់​ណាស់​! ជនរងគ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង មួយ​ដៃ​ចំ​មុខ និង​យក ដំបង​គល់​ឫស្សី​វាយ​ទៅលើ​ជនសង្ស័យ​ថែមទៀត ពេលនោះ​ជនសង្ស័យ​ឈ្មោះ​សុង ប្រុស​នាង ចាប់​ដំបង បាន​វាយ​ទៅលើ​ជនរងគ្រោះ​វិញ​ជាច្រើន ដំបង​ចំក្បាល​បែក​ឈាម​ដួល​ទៅលើ​ដី រួច​ជនសង្ស័យ​ឈ្មោះ​ឌី​ជេ ចូល​មក​វាយ​ជន​រងគ្រោះ​ថែមទៀត រួច​នាំគ្នា​រត់​គេច​ខ្លួន យក​ដំបង​គល់​ឫស្សី បោះចោល​ក្នុងព្រៃ​បាត់​។

បន្ទាប់មក​ជនរងគ្រោះ​ក៏​ងើប​ដើរទៅ​ដេក​នៅផ្ទះ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១៥-០៤-២០២០ បងស្រី​ជនរងគ្រោះ​មក​ឃើញ​ជនរងគ្រោះ​ដេក​សន្លប់​ពុំ​ដឹងខ្លួន ក៏​នាំទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រហូតដល់​ម៉ោង​១៤​និង​០០​នាទី ជនរងគ្រោះ​ទទួលមរណៈភាព​។

​លុះដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២០ ម៉ោង​១២ និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ក្រុង​តាង​ខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់​ឈ្មោះ​សុង ប្រុស​នាង នៅ​ភូមិ​ដំណាក់ សង្កែ សង្កាត់ ព្រែក​ហូរ ក្រុង​តាខ្មៅ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ច្បារអំពៅ​ចាត់ការ​តាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya