ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ កំពុង​ដើរ​សុខៗ​ មិនដឹងជាមូលហេតុ ឬវិបត្តិអ្វី ​ក្នុងពេលដែលឃើញ​រថយន្ត​លាយ​បេតុង​១​គ្រឿង ​រត់​ចូល​រថយន្ត ធ្វើឲ្យរថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់ ​ជ្រុល​បុក​កិ​ន​ស្លាប់​មួយ​រំ​ពេច នៅភ្នំពេញ ​

បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ កំពុង​ដើរ​សុខៗ​ មិនដឹងជាមូលហេតុ ឬវិបត្តិអ្វី ​ក្នុងពេលដែលឃើញ​រថយន្ត​លាយ​បេតុង​១​គ្រឿង ​រត់​ចូល​រថយន្ត ធ្វើឲ្យរថយន្ត​ជាន់​ហ្វ្រាំង​មិនទាន់ ​ជ្រុល​បុក​កិ​ន​ស្លាប់​មួយ​រំ​ពេច នៅភ្នំពេញ ​

ភ្នំពេញ ៖ កាល​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​ នៅ​ចំណុច​ផ្លូវ​ថៃ​ហ្គឺ ស្ថិតនៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​បុរស​បើកបរ​រថយន្ត​ឈ្មោះ អ៊ិ​ន ផល្លីអាយុ ៣៣​ឆ្នាំ ស្នាក់នៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រថយន្តនោះ ​ព​ណ៌ស​ពាក់ ​ផ្លាក​លេខ​ភ្នំពេញ​៥A-២៨៨១។

​មុន​កើតហេតុ​គាត់​បើករថយន្ត​លាយ​បេតុង ​ទើប​នឹង​មកពី​ការដ្ឋាន​គោលបំណង​ត្រឡប់​ទៅ​កន្លែង​វិញ ​លុះ​មកដល់​ផ្លូវ​ថៃ​ហ្គឺ​ បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក៏មាន​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ​រត់​ឆ្លងផ្លូវ​ពី​លិច​មក​កើត ​ស្រាប់​ភ្លាម​ជាន់​ហ្រ្វាំ​​ង​មិនទាន់ ​ជ្រុល​បុក​បុរស​ម្នាក់​ស្លៀក​ក្រមា ​និង​អាវយឺត​ពណ៌​ត្រួយ​ចេក​ដៃខ្លី ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។ ពេលនោះ​ក៏​មិនបាន​រត់គេច​ដែរ ​ហើយក៏​នគរបាល​ប៉ុស្តិ៍​នាំ​ មក​សាកសួរ​តែម្ដង ។

​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​តែ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយហើយ​គ្រាន់តែដឹងថា​ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​ពេល​ដើរ​ឆ្លើយ​ផ្លូវត្រូវ​រថយន្ត​លាយ​បេតុង​ បុក​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​។

អ្នកបើកបរ​ត្រូវបានឃាត់ខ្លួន ​ប្រគល់ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ស្នងការ​រាជធានី​ភ្នំពេញ​ ចំណែកសព​យក​តម្កល់ទុក​នៅ​វត្ត​គល់​ទទឹង ​នៅ​ខណ្ឌ​ច្បារអំពៅ​ ដើម្បីស្វែងរក​សាច់ញាតិ​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya