ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ឡុង ភោគ ដាក់​កុងត្រូលជជុះ ជំរិត​ទារប្រាក់​ ​

ឡុង ភោគ ដាក់​កុងត្រូលជជុះ ជំរិត​ទារប្រាក់​ ​

តាកែវ ៖ អ្នករកស៊ី​ខ្សឹប​តាម​អរិយធម៌​ថា លោក ឡុង ភោគ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្រសួងមហាផ្ទៃ​បានដាក់​ប៉ុ​សិ៍្ដ (​កុងត្រូលជជុះ​) តាមផ្លូវ​ជាតិ​លេខ​២ ។ ក្រៅពី នេះ​គាត់​ក៏​ពង្រាយ​មន្ដ្រី​របស់ខ្លួន​នៅតាម ច្រករបៀង ជំរិត​ទារលុយ​ពី​អ្នក​ដឹកទំនិញ​តាម​ទូក តាមរយៈ​លិខិត​បេសកកម្ម របស់ខ្លួន​ចុះទៅ​ស៊ើបអង្កេត​តាមដាន បង្ក្រាប​ទ​ល្មើស​សេដ្ឋកិច្ច​នោះ ។​
អ្នករកស៊ី​ដឹកទំនិញ បាន​ខ្សឹប​ទៀតថា សកម្មភាព​របស់​សម​ត្ថ​កិច្ច​នគរបាល​ប្រឆាំង​បទល្មើស ក្រសួង មហាផ្ទៃ តែងតែ​រំខាន​ការរកស៊ី​របស់​ពួកគាត់ តាមរយៈ​ការឃាត់​រថយន្ដ​បង្ខំ​ឱ្យ​បង់ប្រាក់​ដោយ​មិនចាំបាច់​គិតពី​ទំនិញ ស្របច្បាប់​ឬ​មិន​ស្របច្បាប់ ។​
​ក្រុមនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ របស់លោក​ឡុង ភោគ បានដាក់​កុងត្រូល​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចំណុច​ភូមិ​ប្រ​ហូត សង្កាត់​រកា ក្រៅ ក្រុង​ដូន​កែវ ចំ​កណ្ដាល​ក្រុង​តែម្ដង ស្ទាក់​ចាំ​រាប់​ក្បាល​ឡាន យកប្រាក់ និង​ឃាត់​ប្រសិនបើ​មិនបាន ចូល​បង់ប្រាក់ ធ្វើឱ្យ​អ្នករកស៊ី​មួយចំនួន​ធុញទ្រាន់​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ដែនដី​ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ មិនទាន់មាន​វិធានការ​បែបណា​នោះ ឡើយ ចំពោះ​ក្រុមមន្ត្រី​លោក​ឡុង ភោគ ។​
​គេ​ខ្សឹប​ថា រថយន្ត​១​គ្រឿង​ត្រូវ​បង់ប្រាក់​ចាប់ ពី​១​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល ឬ​លើស ពីនេះ​ពាក់ព័ន្ធ​ទៅនឹង​រថយន្ដ​ដឹកទំនិញ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់ ក្នុងនោះ​សូម្បីតែ​រថយន្ដ​ទួរីស​ដឹកទំនិញ បន្ដិចបន្ដួច​ក៏​នគរបាល​សេដ្ឋកិច្ច​បង្ខំ​ឱ្យ បង់ប្រាក់ ដែល​គេ​គំរាម​ឈ្មួញ​ថា​ការ ប្រមូលប្រាក់​នេះ​ធ្វើឡើង​តាម​បញ្ជា​ថ្នាក់លើ តែ​គេ​មិនដឹងថា ថ្នាក់លើ​នោះ​ឈ្មោះ​អ្វី​នោះ ឡើយ​។
កុងត្រូលជជុះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក​ឡុង ភោគ ត្រូវបាន​ក្រុម​ឈ្មួញ​រិះគន់ថា ក្រុម​ជំរិត​ទារប្រាក់​ពី​រថយន្ដ​ដឹកទំនិញ ដែល​ធ្វើ​ផ្ទុយ​ពី​ការងារ​និង​ភារកិច្ច​របស់ខ្លួន​។ ពិសេស​ក៏បាន​ផ្គើន​ទៅនឹង​អនុសាសន៍​របស់ សម្តេច ហ៊ុន សែន ឲ្យ​លុបបំបាត់​កុងត្រូលជជុះ​ផងដែរ ៕ ដោយ​៖ គង់ សម្បត្តិ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya