ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យស្ថាប័នក្រសួងការងារ ឬអាជ្ញាធរពាក់ព័ន្ធនានា ជួយរកដំណោះស្រាយ នៅភ្នំពេញ

នាំគ្នាធ្វើកូដកម្មតវ៉ា ទាមទារឲ្យស្ថាប័នក្រសួងការងារ ឬអាជ្ញាធរពាក់ព័ន្ធនានា ជួយរកដំណោះស្រាយ នៅភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្រាប់តែខាងរោងចក្រហៅទៅបើកលុយ៤០ភាគរយ ហើយសរសេរនៅក្នុងលិខិតការងារ ដាក់ថាពួកគេសុំលាឈប់ទៅវិញ ព្រមទាំងអត់ផ្ដល់ប្រាក់អតីតភាពការងារឲ្យឡើយ។ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«ហ៊ូ លូ ហ្គាមេន» ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ក្នុងចំណោម១០២០នាក់បានសម្ដែងការភ្ញាក់ផ្អើល ខណៈ ដែលក្រុមហ៊ុនឲ្យឈប់សម្រាកហើយផ្ដល់ប្រាក់ឈ្នួលឲ្យត្រឹម៤០ភាគរយនៃចំនួនប្រាក់ខែគោលរយៈពេល២ខែមកហើយ។

ក្រោយពេលក្រុមហ៊ុនធ្វើបែបនេះកម្មករទាំងនោះ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពួកគេមិនបាន សុំលាឈប់សោះ តែខាងរោងចក្រទេដែលបានបញ្ឈប់ពួកគេហើយក៏បាននាំគ្នាធ្វើកូដកម្មតវ៉ាទាមទារ ឲ្យស្ថាប័នក្រសួងការងារឬអាជ្ញាធរពាក់ព័ន្ធនានាជួយរកដំណោះស្រាយជូនពួកគាត់។

កម្មករទាំងនោះបាននិយាយថា ថៅកែរោងចក្រកាត់ដរ សម្លៀកបំពាក់ខាងលើបានផ្អាកដំណើរការ បណ្ដោះអាសន្នរយៈពេល២ខែកន្លងមកហើយ ដោយគ្មានសម្ភារៈសម្រាប់ឲ្យកម្មករធ្វើហើយថៅកែបានផ្ដល់ ប្រាក់៤០ភាគរយនៃចំនួនប្រាក់ឈ្នួលជូនកម្មករ។ ដោយឡែក នៅទី២៣ ខែមេសា ខាងរោងចក្របានហៅឲ្យកម្មករជាង៣០០នាក់ទៅបើកប្រាក់ឈ្នួល៤០ភាគរយទៀត ហើយបានដាក់នៅក្នុងលិខិតការងារថាកម្មករទាំង អស់ជាអ្នកសុំលាលែង(សុំឈប់)ពីការងារទៅវិញ។មិនតែប៉ុណ្ណោះបានលើយកហេតុផលថា កម្មករលាឈប់នេះមិនផ្ដល់ប្រាក់អតីតភាពការងារឲ្យឡើយ ខណៈនោះបានធ្វើឲ្យកម្មករទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ប្រមូលផ្ដុំគ្នាធ្វើកូកម្មតវ៉ាតែម្ដង។

រោងចក្រមួយនេះមានកម្មករកម្មការិនីបម្រើការងារចំនួន១០២០នាក់ ហើយពួកគាត់ខ្លះបានបម្រើការងារនៅ ទីនោះ ជាង៥ឆ្នាំនិងខ្លះទៀតជាង១០ឆ្នាំកន្លងមកហើយ ប៉ុន្តែរយៈពេលចុងក្រោយនេះពុំបាន ដឹងថារោងចក្រត្រូវក្ស័យធន ឬអ្វីនោះទេ។ ស្រាប់តែរោងចក្របានប្រកាសផ្អាកបណ្ដោះអាសន្ននិងផ្ដល់ជូនកម្មករម្នាក់ៗ នូវប្រាក់ចំនួន៤០ភាគរយ នៃចំនួនប្រាក់ខែគោលហើយមាន រយៈពេល២ខែកន្លងមកហើយ។ ពួកគេក៏យល់ព្រមទទួលយកដែរ ប៉ុន្តែស្រាប់ តែពេលនេះខាងរោងចក្របញ្ឈប់ពួកគាត់សោះ ហើយបែរជាមានការប្រកាសថាពួកគេជាអ្នក សុំលាលែង បែបនេះទើបពួកគេមិនអាចទទួលយកបាន ហើយការប្រកាសបែបនេះក៏ព្រោះតែខាងរោងចក្រមិនចង់ផ្ដល់ប្រាក់ ឈ្នួលពេញរួមជាមួយប្រាក់អតីតភាពការងារជូនពួកគេតែប៉ុណ្ណោះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya