ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅកំពង់ស្ពឺ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើង នៅវេលាព្រឹកម៉ោង ១០និង៣០នាទី ថ្ងៃ២៣មេសាឆ្នាំ២០២០ នៅចំណុចភូមិខោប សង្កាត់រកាធំ កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន ។ ជនសង្ស័យ២នាក់ត្រូវ បានកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនឃាត់ខ្លួនព្រមទាំងធ្វើការដកហូបបាននៅតាមញៀនមួយចំនួន។  សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យដែលជាមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន២នាក់ខាងលើមានឈ្មោះ ៖
១-ឈ្មោះ ពាង ប៊ុនធឿន ហៅ អ៊ែល ភេទ ប្រុស អាយុ ៣៤ឆ្នាំ
២-ឈ្មោះ យ ភារម្យ ហៅ បារាំង ភេទ ប្រុស អាយុ ៣០ឆ្នាំ ទាំង២នាក់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន។
-ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១១កញ្ចប់ (១០តូច និង ១មធ្យម) ទម្ងន់ ក្រាម , ទូរស័ព្ទដៃ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង២ខាងលើត្រូវបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការចាប់វិធានការតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya