ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយដោយ សារព័ត៌មាន CNN ! ក្រោយរកឃើញជំងឺ COVID-19 ក្នុងខ្លួនសត្វតោ និងខ្លា ពេលនេះអាមេរិករកឃើញ ឆ្មាពីរក្បាល មានផ្ទុកជំងឺនេះដែរ

ផ្សាយដោយ សារព័ត៌មាន CNN ! ក្រោយរកឃើញជំងឺ COVID-19 ក្នុងខ្លួនសត្វតោ និងខ្លា ពេលនេះអាមេរិករកឃើញ ឆ្មាពីរក្បាល មានផ្ទុកជំងឺនេះដែរ

(ញូយ៉ក)៖ សត្វឆ្មា ០២ក្បាលនៅក្នុងទីក្រុងញូយ៉ក ត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ប៉ុន្តែពួកវាមិនមាន រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរនោះឡើយ ដោយត្រូវបានគេរំពឹងថា អាចនឹងជាសះស្បើយក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមជាមួយ មជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ក្រសួងកសិកម្មអាមេរិកបានបញ្ជាក់ថា សត្វឆ្មាទាំងពីរក្បាលខាងលើ គឺជាសត្វចិញ្ចឹមនៅក្នុងផ្ទះដំបូងបំផុតបានឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងបន្ថែមថា សត្វឆ្មាទីមួយ ប្រហែលជាអាចឆ្លង COVID-19 ពីមនុស្សនៅខាងក្រៅផ្ទះ ខណៈអ្នកនៅក្នុងផ្ទះជាមួយសត្វឆ្មានេះ មិនមានផ្ទុកជំងឺនេះនោះទេ។ ចំណែកឯ សត្វឆ្មាទី ២ បានឆ្លងពីម្ចាស់វា ដែលត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ធ្លាប់រាយការណ៍ពីករណីឆ្លង COVID-19 នៅលើខ្លួនសត្វផងដែរ ដោយសត្វតោ និងខ្លា ៨ក្បាលនៅឯសួនសត្វមួយកន្លែង ក្នុងទីក្រុងញូយ៉ក ត្រូវបានធ្វើតេស្ដវិជ្ជមាន។ យ៉ាងនេះក្ដី ក្រុមអ្នកជំនាញ មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើសត្វចិញ្ចឹមដែលឆ្លង COVID-19 ពីមនុស្សហើយ អាចចម្លងទៅ មនុស្សផ្សេងទៀតបានដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែពួកគេណែនាំឱ្យម្ចាស់សត្វិចិញ្ចឹម រក្សាអនាម័យ និងត្រូវលាងដៃឱ្យបានស្អាត ក្រោយប៉ះពាល់សត្វចិញ្ចឹមរបស់ខ្លួន។

សម្រាប់ករណីរកឃើញវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនសត្វចិញ្ចឹមបែបនេះ ក៏ធ្លាប់កើតមានរួចមកហើយនក្រុងហុងកុង ប៉ុន្តែការសិក្សានៅតែបន្ត ដើម្បីឲ្យបានដឹងថា តើសត្វអាចមានលទ្ធភាពចម្លងជំងឺនេះ មកដល់មនុស្សដែរ ឬទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya