ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនិងថ្នាំញៀន នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនិងថ្នាំញៀន នៅកំពង់ឆ្នំាង

ខេត្ត​កំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ជនសង្ស័យម្នាក់ជាមួយនិងថ្នាំញៀន យ៉ាម៉ានិងមេតំហ្វេតាមីន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានក្នុងពេលដែលជន សង្ស័យធ្វើសកម្មភាពចែកចាយនិងជួញដូរ សារធាតុញៀនខុសច្បាប់  ភូមិដង្ខៅម៉ៅ ឃុំឃ្លាំង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យមានឈ្មោះ ឌិន គាណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងផ្សារដែក រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងស្រុក បើកការស៊ើបអង្កេត និងស្រាវជ្រាវ មុខសញ្ញាជនសង្ស័យ ដែលកន្លងមកមុខសញ្ញានេះបានធ្វើសកម្មភាព ក្នុងមូលដ្ឋានស្រុកបរិបូរណ៍យ៉ាងសកម្មផងដែរ ។ ឃាត់ខ្លួនជនសង្ស័យ  បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ៤កញ្ចប់ មានទម្ងន់ ៤២.៦២ក្រាម និងថ្នាំគ្រាប់ពណ៌ក្រហមប្រភេទយ៉ាម៉ាចំនួន៣,៥គ្រាប់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត។ នាពេលនេះជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្តខេត្តកំពង់ឆ្នាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya