ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យ ៤នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភ្នំពេញ

ឃាត់ជនសង្ស័យ ៤នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១-ឈ្មោះ ក្រូច សេម អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិត្រយ៉ូង ឃុំត្រយ៉ូង ស្រុកតាំងគោក ខេត្តកំពង់ធំ ទី២-ឈ្មោះ សាន សុខគា អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិចំបក់ភ្លោះ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ទី៣-ឈ្មោះ យ៉ុង យ៉ាវ អាយុ ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិព្រាល ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងទី៤-ឈ្មោះ ស្រេង សុភ័ក្រ្ត អាយុ៣០ឆ្នាំ មុខរបរជាងកាត់កញ្ចក់ មានទីលំនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

មុនកើតហេតុ កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានសហការជាមួយប៉ុស្តិ៍ស្វាយប៉ាក ចុះល្បាតដើម្បីត្រួតពិនិត្យបទល្មើស ក្នុងមូលដ្ឋាន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ៤នាក់ កំពុងតែដើរតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនក្រាមសថ្លា ចំនួន២កញ្ចប់ធំល្មម នៅក្នុងហោប៉ាវខោ ឈ្មោះក្រូច សេម រួចក៏បានយកមកសាកសួរ នៅប៉ុស្តិ៍ស្វាយប៉ាក។  ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប៉ាក កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya