ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរ និងទទួលផលចោរកម្ម នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរ និងទទួលផលចោរកម្ម នៅភ្នំពេញ

ភ្នំពេញ:  កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ពន្ធ័ប្រព្រឹត្ត

បទល្មើសចំនួន ០២ ករណី   កាលពីថ្ងៃទី២១ និង ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០  តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធីមាន ៖

១-ឈ្មោះ សែម កែវ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល គ្មានលេខផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅ ចំណុចខាងក្រោយផ្សារទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាល

ពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦២«ឋ» ដ.ច.ន ចុះថ្ងៃទី ២០ ខែ កុម្ភ: ឆ្នាំ ២០២០ ចេញដោយលោក ម៉ម ចន្ទ័វណ្ណ:ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

-បានចាប់ខ្លួនថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៤៥ នាទី នៅចំណុចផ្លូវលេខ២០០៧ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ជួង ប៉ែត ហៅ ពូអាត ភេទប្រុស កើតឆ្នាំ ១៩៨៥ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ កុម្ភ: ឆ្នាំ ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៧«ឈ» ដ.ច.ន ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ ចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
-បានចាប់ខ្លួនថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៧ និង ១៥ នាទី នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។  ជនសង្ស័យ ខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya