ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ព័ត៌មានបន្ថែម ! ករណីឃាតកម្ម បាញ់ប្អូនថ្លៃស្លាប់ ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ ទៅជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់ភ្លាមៗ

ព័ត៌មានបន្ថែម ! ករណីឃាតកម្ម បាញ់ប្អូនថ្លៃស្លាប់ ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ ទៅជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់ភ្លាមៗ

កណ្ដាល:  ករណីឃាតកម្ម ចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅកើតហេតុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី  ។

ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់)។ ជនសង្ស័យឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំកើតហេតុ (រត់គេចខ្លួន)។

វត្ថតាងចាប់យក៖
-ស្រោមកាំភ្លើងខ្លី ០១
-សំបកគ្រាប់ ០១ (ម៉ាកk59)។

នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអីនិយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ ទៅជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិត ខាងជិះគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមបញ្ជា ពីលោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំពីលោក ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន នៅវេលាម៉ោង ៥និង០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបន្តស្វែរកវត្ថុតាង បន្តទៀត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya