ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែងឃុំក្រាំងធ្នង់ ស្រុកបាទី (មួយគូៗមានដាក់ដើមថាន់៥០០០ដុល្លារ ទៅរាប់ម៉ឺនដុល្លារ) សង្ស័យមានការឃុបឃិតជាប្រព័ន្ធ នៅតាកែវ

សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែងឃុំក្រាំងធ្នង់ ស្រុកបាទី (មួយគូៗមានដាក់ដើមថាន់៥០០០ដុល្លារ ទៅរាប់ម៉ឺនដុល្លារ) សង្ស័យមានការឃុបឃិតជាប្រព័ន្ធ នៅតាកែវ

ខេត្តតាកែវ៖ ប្រភពបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ គឺប្តូរមកពីកាស៊ីណូតំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ហើយមានការឃុបឃិតជាប្រព័ន្ធ។ ពលរដ្ឋក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានអំពាវនាវឲ្យអាជ្ញាធរខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលរដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋបានលើកឡើងថា សង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែង បើកលេងទ្រង់ទ្រាយធំដែលក្នុងមួយថ្ងៃៗ មានបញ្ជល់មាន់ពី២០ទៅ៣០គូ ហើយក្នុងមួយគូៗមានដាក់ដើមថាន់៥០០០ដុល្លារទៅរាប់ម៉ឺនដុល្លារទៀតផង។

មួយរយៈកន្លងទៅនេះសង្វៀនបញ្ជល់មាន់នៅភូមិត្បែងដំណើរការយ៉ាងរលូន ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាលស្រុកបាទី ក៏ដូចជាអធិការនគរបាលស្រុកបាទី បាន​រក្សាភាពស្ងៀមស្ងាត់បណ្តោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ឲ្យបានឆាប់បំផុត។

ក្រោយពេលសង្វៀនបញ្ជល់មាន់នៅកាស៊ីណូជ្រៃធំ ត្រូវបានបិទស្រាប់តែម្ចាស់សង្វៀនបញ្ជល់មាន់នោះមកបើកនៅក្នុងមូលដ្ឋានពួកគាត់យ៉ាងរលូន ហើយមានទ្រង់ទ្រាយធំទៀតផង។ ក្នុងមួយថ្ងៃមានបញ្ជល់មាន់រាប់សិបគូ និងមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ឬកូរ៉ូណា នោះទេ ក្នុងខណៈដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកសម្ងំស្ងាត់ឈឹងតែម្តង។ សូម្បីតែលោក អ៊ូច ភា អភិបាលខេត្តតាកែវ និង លោក សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ ក៏មិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នោះដែរបើទោះបីមានសំណូមពរពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya