ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅភ្នំពេញ

ចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅភ្នំពេញ

ភ្នំពេញ:  កម្លាំងអធិការខណ្ឌដូនពេញ ចាប់បានជនសង្ស័យមួយចំនួន ជាមួយថ្នាំញៀន នៅតំបន់ R6 ក្តាន់២ ផ្លូវរថភ្លេីង សង្កាត់ស្រះចក ខណ្ឌដូនពេញ (អតីតតំបន់បឹងកក់) រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង០០នាទី ( ចាប់ពីម៉ោង ២និង០០ រហូតដល់ម៉ោង៧និង០០នាទីយប់ ) ។ ស្តីពីលទ្ធផលបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក អភិបាល នៃគណ:អភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួម ស្រីម្នាក់។ ក្រោយពីប្រើវិធានការជំនាញយកចម្លើយកម្លាំងបានបន្តឃាត់ ខ្លួនជនសង្ស័យម្នាក់ទៀត ភេទស្រី នៅថ្ងៃខែឆ្នាំដែល

វេលាម៉ោង ១៦:០០នាទី ចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួលគោក។

ជាលទ្ធផលសរុបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០២)។

វត្ថុតាងដកហូតរួមមាន÷
១/ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ ) ។
២/ ថង់ប្លាស្ទិចសំរាប់ច្រកមួយចំនួន ។
៣/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ននិងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya