ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នំា២០២០ ភ្លៀងនឹងធ្លាក់រាយប៉ាយជាលំដាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នំា២០២០ ភ្លៀងនឹងធ្លាក់រាយប៉ាយជាលំដាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន  ទទួលបាន នៅថ្ងៃនេះបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន ។

ជាមួយនឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya