ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅបន្ទាយមានជ័យ

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២២ ​ខែមេសា​ ឆ្នាំ​២០២០ ក្បែរ​មាត់​ស្រះ​ខាងក្រោយ​វត្ត​ចំការ​ខ្នុរ ស្ថិត​ក្នុង​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ​មុន​ពេល​កើតហេតុ​នោះ​ មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​កាត់​តាម​ខាងក្រោយ​វត្ត​បាន​ប្រទះឃើញ​ស្ត្រី​នេះ​ដេក​ស្លាប់​នៅ​ចំណុច​ខាងលើ​ ហើយ​បាន​ប្រាប់​ទៅ​ប្រាប់​អាចារ្យ​នៅ​វត្ត ទៅ​មើល​សព​ស្ត្រី​ដែល​ស្លាប់​នោះ​។

ការ​សន្និដ្ឋាន​ថា ស​ព​អាច​ស្លាប់​នៅ​អំឡុង​ពេល​ម៉ោង​១​រសៀល ព្រោះ​នៅ​ម៉ោង​៤ រសៀល​ទើប​គេ​ប្រទះឃើញ​មុខ​ចេតិយ​ក្បែរ​មាត់​ស្រះ​សព​នេះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ ទេ សព​មាន​សម្បុរ​ស​ស្រអែម កំពស់​ប្រហែល​១.៤០​ម៉ែត្រ អាយុ​ប្រហែល ៥០​ឆ្នាំ ស្លៀក​សារុង​ស៊ឹង អាវយឺត​ដៃខ្លី តាម​ការត្រួតពិនិត្យ​នៅ​លើ​ដងខ្លួន​នៃ​សព​មាន​ស្លាកស្នាម​ចាស់​ដេរ​ប្រវែង​១៤​ស​.​ម​លើ​ក្បាលជង្គង់​ខាងស្តាំ ក្រៅពីនោះ គឺ​ពុំមាន​ស្លាកស្នាម​អ្វីដែល​ទាក់ទង​ទៅនឹង​អំពើ​ឃាតកម្ម​ឡើយ។

តាម​ការ​សន្និដ្ឋាន​រប​ស់​គ្រូពេទ្យ​ ក៏ដូចជា​សមត្ថកិច្ច​បាន​អះអាង​ជា​ជំហាន​ដំបូង​នេះ​ថា ​ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ គឺ​សង្ស័យ កើត​ខ្យល់​គ ខ្វះ​ជាតិ​ស្ករ​ធ្ងន់ធ្ងរ ជំងឺ​តេ​តា​ណុ​ស​។ សព​នេះ​សមត្ថកិច្ច​បាន​ស្នើ​សុំ​គោលការណ៍​ព្រះរាជអាជ្ញា​ដើម្បី​យកទៅ​បូជា នៅ​វត្ត​សមាធិ​ផល ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya