ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសទាំងសងខាង នៅភ្នំពេញ

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសទាំងសងខាង នៅភ្នំពេញ

ភ្នំពេញ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ត្រង់ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដាស្កូបពី បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូង

ទៅជើង ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្រ្ចាស់ទិសគ្នា។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុម៉ូតូហុងដាឌ្រីមនេះ បានវាក់ជាមួយ រថយន្ត ១គ្រឿង នៅខាងមុខហើយបានគេចចេញពីរថយន្តនោះរួចក៏ជ្រុលចូលទៅចំណែក ផ្លូវម្ខាងទៀត ហើយបុកជាមួយម៉ូតូហុងដាស្កូបពីពេញទំហឹងបណ្ដាលឲ្យដួល រងរបួសទាំងសងខាងតែម្ដង។

ម៉ូតូម៉ាងហុងដាឌ្រីមសេ១២៥មួយគ្រឿង បើកបរដោយស្រ្តីម្នាក់គេចចេញពីរថយន្ត១ គ្រឿងហើយបានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងទៀតដែលកំពុង

បើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួស

ធ្ងន់ទាំងសងខាង និងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់។

ម៉ូតូដែលបើកបុកគ្នានោះ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដា ស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1FM-4696 បើកបរដោយបុរសម្នាក់មិនស្គាល់ ឈ្មោះដែរ ហើយអ្នកទាំង២បានរងរបួសធ្ងន់ដូចគ្នាដែរ។  អ្នករងរបួសត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះ កុសុមៈដើម្បីសង្រ្គោះបន្ទាន់ ចំណែកម៉ូតូទាំង២គ្រឿងត្រូវនគរបាល នាំយកទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya