ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវតីម្នាក់ ដើរលេងមិនចូលផ្ទះ លុះជំងឺរើឡើង មិត្តភ័ក្រ្ត ដឹកយកទៅទម្លាក់ចោល ក្បែរបង្គន់សាធារណៈ ដេកយំស្រែកផ្អើលអ្នកដំណើរ នៅភ្នំពេញ

យុវតីម្នាក់ ដើរលេងមិនចូលផ្ទះ លុះជំងឺរើឡើង មិត្តភ័ក្រ្ត ដឹកយកទៅទម្លាក់ចោល ក្បែរបង្គន់សាធារណៈ ដេកយំស្រែកផ្អើលអ្នកដំណើរ នៅភ្នំពេញ

ភ្នំពេញ: យុវតីម្នាក់ដើរលេងមិនចូលផ្ទះឪពុកម្តាយ ទ្រាំលែងបានកាត់ការួចមិត្តភ័ក្រដឹក ទម្លាក់ចោល យំដេកននៀលក្បែរបង្គន់សាធារណ: បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតចំណុចក្បែរបង្គន់សាធារណ: តាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យុវតីរងគ្រោះឈ្មោះ សុជាតា អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគេមិនស្គាល់ឈ្មោះ ឪពុកម្តាយនាងទេ។

នៅមុនពេលកើតហេតុកាលពី ៣ខែមុន យុវតីរងគ្រោះមានប្រវត្តិឈឺជំងឺបេះដូង ហើយដោយសារជំងឺនេះ មិនធ្វើទុក្ខយុវតីខាងលើ បានដើរដាច់យប់ជាមួយមិត្តភ័ក្របាត់ៗ ពីផ្ទះពេលនោះឪពុកម្តាយភ័យណាស់ ខំស្វែងដើររករហូតបានជួបហើយ ឲ្យត្រឡប់មក ផ្ទះវិញ តែនាងមិនស្តាប់បង្គាប់ឪពុកម្តាយឡើយគឺ មិនព្រមមកផ្ទះតាមការអង្វរករ បស់ពួកគាត់នោះទេ ដោយខឹងខ្លាំងពេកពួកគាត់ក៏បានកាត់ការកូនស្រីម្នាក់នេះចោល មិនទទួលស្គាល់ជាកូនទៀតទេ។

ក្រោយមកកូនស្រីខាងលើ បានដើរលេងតាមមិត្តភ័ក្រមិនដឹងថា ទៅស្នាក់នៅកន្លែងណា ខ្លះនោះទេ ហើយជួបទុក្ខលំបាកបែបណាក៏មិនដឹងច្បាស់ដែរ។

លុះមកដល់ព្រឹកថ្ងៃកើតហេតុមានគេឃើញមិត្តភ័ក្ររបស់នាង ៣ទៅ៤នាក់ បានដឹកយុវតី ខាងលើមកទុកចោល នៅក្បែរបង្គន់សាធារណ:ខាងលើ ហើយរហូតដល់ម៉ោងកើត ហេតុគេឃើញយុវតីខាងលើ ទំនងជំងឺបេះដូងធ្វើទុក្ខបានចុកទ្រូងស្រែក ននៀលយំ យ៉ាងយូរបង្កការភ្ញាក់ផ្អើលដល់ប្រាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យដោយខ្លាច នាងមានគ្រោះថ្នាក់ដល់ជីវិតសមត្ថកិច្ចបានទាក់ទងរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya