ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីម្នាក់ យកកាំបិតចុងស្រួច​ និង​ ទ្បាមមកចាក់​ អា​ជើងដៃខ្លួនឯង​ រួចរត់ទៅប្រាប់ប៉ូលីសថា មានគេប្លន់យក​លុយ២៥០០$​ ចុងក្រោយ…. នៅភ្នំពេញ

នារីម្នាក់ យកកាំបិតចុងស្រួច​ និង​ ទ្បាមមកចាក់​ អា​ជើងដៃខ្លួនឯង​ រួចរត់ទៅប្រាប់ប៉ូលីសថា មានគេប្លន់យក​លុយ២៥០០$​ ចុងក្រោយ…. នៅភ្នំពេញ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ថា មិនមានករណីប្លន់ដូចដែលស្ត្រីម្នាក់បានលើក ឡើងនោះទេ ការពិតជាករណីប្រព្រឹត្តអំពើលួចដោយខ្លួនឯង ហើយប្រឌិតប្រាប់ម្ចាស់ផ្ទះនិងសមត្ថកិច្ចថា ជាករណីប្លន់ ។

​នៅថ្ងៃអង្គា ទី២១​ ខែ​មេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦និង២០នាទី​ល្ងាច​ ស្ថិត​នៅ​ផ្ទះ​លេខ​១៧ ​ផ្លូវ​បេតុង​ ភូមិថ្មគោលទី២ សង្កាត់​ចោមចៅ​ទី​២​ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ មានស្ដ្រី​ម្នាក់​ពេល​ម្ចាស់​ផ្ទះ​មិន​នូវ​បែក​គំនិត​យក​កាំបិត​ចុង​ស្រួច និង​ឡាម​​មក​ចាក់​ អា ជើងខ្លួន​ឯង​ រួចរត់​ទៅ​​បំប៉ោង​សភាព​ការណ៍ថា មានករណីចោរប្លន់យកលុយ​អស់​ចំនួន​២៥០០$​ ដល់​ពេល​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែនជ័យ​ ចុះ​មក​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទើប​ដឹង​ថា​ ជន​សង្ស័យ​គឺ​ជាអ្នក​​ប្រឌិត​រឿង​ ដើម្បី​យក​លុយ​ទៅ​ជួយ​ក្រុម​គ្រួសារ​សោះ​។

ស្ត្រី​ជា​ជន​សង្ស័យ​មាន​ឈ្មោះ​ មាន​ ណាវី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ចុង​ភៅ​ ស្នាក់នៅ​ភូមិ​ ថ្ម​គោល​ទី​២​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ ចំណែក​ឯ​ជន​រងគ្រោះ​ជា​ថៅកែ​មាន​ឈ្មោះ​ មើម​ រ៉ូយ៉ាល់​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​វិស្វករ​ ស្នាក់នៅ​ភូមិ​ សង្កាត់​ជាមួយ​គ្នា​។ ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya