ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនស៊ីវិលមួយក្រុម មានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផង បន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាល នៅកំពង់ឆ្នំាង

ជនស៊ីវិលមួយក្រុម មានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផង បន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាល នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៥២ ក្នុងភូមិសាស្រ្ត ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជនស៊ីវិលមួយក្រុម មានគ្នា៧ទៅ៨នាក់ ខ្លះមានទាំងអាវុធផងនោះបានបន្លំខ្លួនជាសមត្ថកិច្ចនគរបាលគ្រឿងញៀន ស្ទាក់ម៉ូតូប្រជាពលរដ្ឋ រួចទាញកាំភ្លើងវាយក្បាលតែម្តង ។

 

នៅវេលាកើតហេតុ មានយុវជន២នាក់បានជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៥២ នៅពេលជិះទៅដល់ចំណុចកើតហេតុក៍ឃើញមានមនុស្សមួយក្រុមមានគ្នា៧ទៅ៨នាក់ ដែលមានម៉ូតូ៥គ្រឿង ដែលមានឯកសណ្ឋានជាជនស៊ីវិល បានឃាត់ម៉ូតូរបស់យុវជន២នាក់ ហើយបានប្រាប់ថា ពួកគេជា ប៉ូលីសបង្រ្កាបគ្រឿងញៀន បានកាក់ស្ទាក់ម៉ូតូពួកគាត់ ក្នុងពេលនោះយុវជនទាំងពីរនាក់នោះ បានហុចកញ្ចប់បារី ១ កញ្ចប់ទៅឱ្យគាត់ នៅពេលនោះពួកគាត់មិនព្រមទទួលយក បែរជាដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបានវាយទៅលើយុវជនម្នាក់ បណ្ដាលឲ្យបែកក្បាល រួចហើយក៏ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya