ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្រ្តី ម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ស្រ្តី ម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរអ្នកបើកបររវាងរថយន្ត និងអ្នកជិះម៉ូតូនេះ  បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាត់លេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៩.១៤០ ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ស្រ្តី ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាហោចអាធម័ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្ត បុកអ្នកជិះម៉ូតូកំពុងធ្វើដំណើរស្របទិសគ្នា ។

ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ឈ្មោះ ចិន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ និងអ្នករួមដំណើររបួស(ធ្ងន់)ឈ្មោះ ឈុំ ស្រីតូច ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយ ។

មុនកើតហេតុគេឃើញជនរងគ្រោះទាំងពីធ្វើដំណើរ ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ មានអ្នកបើកបររថយន្ត ១គ្រឿងស្របទិសគ្នា បុកពេញទំហឹងរួចបន្ថែមល្បឿនគេចបាត់ បណ្ដាលឲ្យស្រ្តីរងគ្រោះដួលរដូករណេលយ៉ាងរន្ធត់ ។

ជនរងគ្រោះ(ស្លាប់)សមត្ថកិច្ចធ្វើកំណត់ប្រគល់ទទួល ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកស្រ្តីរងរបួសធ្ងន់ចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ដោយឡែក៖ ម៉ូតូព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យប្រគល់ទទួលជូនក្រុមគ្រួសារជនរងគ្រោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya