ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន មនុស្ស ៤នាក់ នៅកំពង់ស្ពឺ

ឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន មនុស្ស ៤នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖  ករណី​ជួញដូរ នឹង ប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ​ នៅថ្ងៃចន្ទ័១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០​វេលាម៉ោង១៩ និង៣០ នាទីយប់ កំលាំងអធិការនគរបាលស្រុកថ្ពង សហការ ជាមួយប៉ុស្តិ៍នគរបាលវាលពន់ បានល្បាតដល់ចំណុចខាងត្បូងភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័បទល្មើសគ្រឿងញៀន មនុស្ស ៤នាក់ គឺ ៖

១.ឈ្មោះ សូត្រ ធឿន ភេទប្រុស អាយុ៣៣ ឆ្នាំរស់នៅភូមិរាមកណ្កាល ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ផេន ភ័ក្រ្តា មានភេទប្រុស អាយុ២១ឆ្នាំ រស់ភូមិត្រពាំងក្អែក ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ៣-ឈ្មោះ សឿន សុភា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ៤-ឈ្មោះ ឈុន ឆេន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

 

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន ១- ម្សៅក្រាមពណ័សថ្លាសង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់តូច ២-ម៉ូតូ១គ្រឿងម៉ាកMSX គ្មានស្លាកលេខ ៣-ទូរសព្ទ័ដៃ២គ្រឿង ។

 

ឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ។ ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya