ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីលួចម៉ូតូ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ករណីលួចម៉ូតូ នៅកណ្តាល

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ៤០នាទី ចំណុចកើតហេតុមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ សម វុឌ្ឍី ភេទ ប្រុស អាយុ៤១ឆ្នាំ មានទីលំនៅនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ។
ជនសង្ស័យ ០១នាក់(ឃាត់ខ្លួន) ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។
សម្ភារះវត្ថុតាងមាន៖ -ម៉ូតូមួយគ្រឿងម៉ាក HONDA CLIK ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W.7281 មានលេខតួ និង លេខម៉ាស៊ីន 8022752។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ដែលមានភិនភាគខាងលើ មកពីផ្សារកោះទៀវ ស្ថិតក្នុងភូមិកោះទៀវ(ក)ឃុំសំពៅពូន។ ពេលជិះមកដល់ផ្ទះរបស់ខ្លួន ជនរងគ្រោះ ក៏បានចតម៉ូតូទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោរចេញពីម៉ូតូនោះទេ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ដើម្បីដាំស្លរ និងហាលខោអាវនៅខាងក្រោយផ្ទះ។ លុះប្រមាណជាងកន្លះម៉ោងក្រោយមក ទើបជនរងគ្រោះចេញមកខាងមុខផ្ទះមើលម៉ូតូ ក៏ស្រាប់តែបាត់ម៉ូតូតែម្ដង។
ភ្លាមៗនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ឲ្យជួយស្រាវជ្រាវតាមរក ។ បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ ០១នាក់ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ហើយក៏ធ្វើការឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។
នៅចំពោះមុខនគរបាលជនសង្ស័យ ពៅ វណ្ណារ៉ា បានសារភាពថា រូបគេពិតជាបានលួចយកម៉ូតូ ០១គ្រឿងខាងលើ របស់ជនរងគ្រោះ សម វុឌ្ឍី ប្រាកដមែន និងបានជិះគេចចូលទៅក្នុងចម្ការស្វាយដែលម្ចាស់មិននៅ រួចបានដោះខ្បាំងនិងខោអាវម៉ូតូនេះលាក់ទុកក្នុងចម្ការស្វាយនោះដែលស្ថិតនៅភូមិពោធិ៍ ឃុំព្រែកស្ដី ស្រុកកោះធំ ហើយនៅលាក់ខ្លួនទីនោះរហូតដល់ម៉ោង៨និង០០នាទីថ្ងៃដដែលទើបជិះម៉ូតូនេះទៅទុកនៅក្នុង ផ្ទះរបស់ខ្លួនតែម្ដង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya