ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយខ្នង ស្ទើរទាំងស្រុង នៅភ្នំពេញ

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយខ្នង ស្ទើរទាំងស្រុង នៅភ្នំពេញ

ភ្នំពេញ​៖​ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែមេសា​  ឆ្នាំ២០២០​ នៅភូមិចំរើនផល​

សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​។  តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា​ ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះនោះថ្មក្រោមលើមានឈើនិងថ្មខ្លះ​ ។

នៅមុនពេលកើតហេតុរូបគាត់និងកូនៗបានសម្រាននៅបន្ទប់ខាងក្រោមលុះមកដល់វេលាកើតហេតុស្រាប់តែ

ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងលើ ទើបនាំគ្នាស្រែកឆោឡោឡើងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

សមត្ថកិច្ចនិងក្រុមរថយន្តអគ្គីភ័យជាច្រើនគ្រឿងចុះមកដល់ចំណុចកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ពន្លត់​ រហូតមកដល់វេលាម៉ោង២និង៤០នាទី ទើបអគ្គីភ័យខាងលើរលត់ទាំងស្រុង​ ដោយរងការខូចខាតផ្ទះស្ទើរទាំងស្រុង។

ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនមានមនុស្សរងរបួសនោះទេ​ ដោយឡែកមូលហេតុនោះក៏មិនទាន់ដឹងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya