ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ក្រោយពីមានការចុះផ្សាយសារព័ត៌មានអរិយធម៌ ពីឈ្មោះលោកចន្ច័ អស់រយៈពេល១ម៉ោងក្រោយក៏ ត្រូវបានទទួលទូរស័ព្ទពីបុរសម្នាក់ដែលមានលេខ 0៣១ ២ ៥២២ ២២៥ ដោយសំអាងថា ខ្លូន ឈ្មោះ ច័ន្ទ ម៉េងហាំង ដែលល្បីឈ្មោះនេះឆ្លើយថា ទូកឈើនេះមិនមែនជាទូកឈើរបស់លោកទេ បើលោកចុះផ្សាយខុសចឹង ខ្ញុំនិងប្តឹងសួមបងកែសំរូលវិញផងពិតជាមិនមែនទូករបស់ខ្ញុំទេ ។

ក្រោយពីមានការចុះផ្សាយសារព័ត៌មានអរិយធម៌ ពីឈ្មោះលោកចន្ច័ អស់រយៈពេល១ម៉ោងក្រោយក៏ ត្រូវបានទទួលទូរស័ព្ទពីបុរសម្នាក់ដែលមានលេខ 0៣១ ២ ៥២២ ២២៥ ដោយសំអាងថា ខ្លូន ឈ្មោះ ច័ន្ទ ម៉េងហាំង ដែលល្បីឈ្មោះនេះឆ្លើយថា ទូកឈើនេះមិនមែនជាទូកឈើរបស់លោកទេ បើលោកចុះផ្សាយខុសចឹង ខ្ញុំនិងប្តឹងសួមបងកែសំរូលវិញផងពិតជាមិនមែនទូករបស់ខ្ញុំទេ ។

ក្រចេះ ៖ ទូកឈើដ៏ធំមួយរបស់ឈ្មួញ ឈ្មោះ ច័ន្ទ ម៉េងហាំង ត្រូវបានកម្លំាងប៉េអឹមស្រុកសំបូរបានចុះ ចាប់បាន១គ្រឿងទៀតហើយ កាលពីយប់មិញ ថ្ងៃទី២០ ខែមេសា ឆ្នំា២០២០ ។ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសំបូរខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង ដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃស្រុកសំបូរ ចូលមកស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដឹកតាមទូកធំៗ តាមផ្លូវទឹកចេញទៅតាមបណ្តាស្រុកមួយចំនួនទៀត។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង ហៅច័ន្ទ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងស្រុកចំនួន៤ គឺស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីមន្ត្រីអាជ្ញាធរក្នុងស្រុកទាំង៤ខាងលើនេះបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ មួយរូបជាបង្អែកដ៏រឹងមាំនៅពីក្រោយខ្នង។ ចំណែកលោក សាន្ត ប៊ុនថាន់ មេបញ្ជាការកង រាជអាវុធហត្ថខេត្តក្រចេះ មិនហ៊ានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង នោះទេប្រហែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។ ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង ដឹកជញ្ជូនឈើពីព្រៃឡង់ ឆ្លងកាត់ស្រុកព្រៃ ប្រសព្វ ចូលទៅកំពង់ដតាយី ឬកំពង់ដព្រែកតាហ៊ុក(ត្រើយម្ខាង) ឆ្ពោះទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម យ៉ាងរលូនព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។ ក្នុងមួយយប់ៗឈ្មួញឈ្មោះ ច័ន្ទ ម៉េងហាំង ដឹកជញ្ជូនឈើចេញពីព្រៃឡង់ស្រុកសំបូរ ប្រមាណពី១០ទៅ១៥រថយន្ត ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាអ្នកសម្របសម្រួល បើកផ្លូវដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ប្រជាពលរដ្ឋក្នុងស្រុកសំបូរ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្ទិចបន្ទួចដើម្បីធ្វើផ្ទះសម្បែង តែងត្រូវមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបផាកពិន័យដោយពុំមានការយោគយល់ឡើយ។ ប៉ុន្តែនៅពេលឈ្មួញឈ្មោះច័ន្ទ ម៉េងហាំង ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃនិង តាមទូកធំៗយ៉ាងពេញបន្ទុកជារៀងរាល់យប់ មិនដែលឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ ព្រោះឈ្មួញម្នាក់នេះមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ មួយរូបជាបង្អែករឹងមាំ។ សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏រក្សាភាព ស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ចាន់ ម៉េងហាំង បន្តប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង យ៉ាងពេញបន្ទុកដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya