ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ! ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់

ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ! ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់

(ញូវដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៣១នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈករណីឆ្លងថ្មីៗចំនួន ៩៤៥ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៥៩០នាក់ហើយ»

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៤៥ ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញដដែលនេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ១៨,៦០១ករណី ហើយក្នុងនោះ មានអ្នកជំងឺចំនួន ៣,២៥២នាក់បានជាសះស្បើយឡើងវិញ។

បើគេពិនិត្យទៅលើចំនួនប្រជាជនឥណ្ឌារហូតដល់ជិត ១.៤ពាន់លាននាក់ ធៀបនឹងចំនួនករណីឆ្លង COVID-19 នាពេលនេះ គឺស្ថិតនៅក្នុងកម្រិតទាបខ្លាំងនៅឡើយ ហើយវាមិនមែនកើតមានឡើង ដោយចៃដន្យនោះឡើយ ព្រោះឥណ្ឌាបានចាប់ផ្តើមវិធានការបិទប្រទេស និងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុត តាំងតែពីករណីឆ្លង COVID-19 ផ្ទុះឡើងដំបូងៗមកម្ល៉េះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya