ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីវ័យក្មេងម្នាក់សម្រេចចិត្ត ផ្តាច់សង្ខាខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួន សង្ស័យមានវិប្បដិសារី ក្នុងរឿងស្នេហា ឈ្លោះគ្នាជាញឹកញាប់ ជាមួយគូស្នេហ៍ ទីបំផុតបញ្ចប់ជីវិត ត្រឹមលេបថ្នាំ នៅភ្នំពេញ

នារីវ័យក្មេងម្នាក់សម្រេចចិត្ត ផ្តាច់សង្ខាខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួន សង្ស័យមានវិប្បដិសារី ក្នុងរឿងស្នេហា ឈ្លោះគ្នាជាញឹកញាប់ ជាមួយគូស្នេហ៍ ទីបំផុតបញ្ចប់ជីវិត ត្រឹមលេបថ្នាំ នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០  នារីវ័យក្មេងម្នាក់សម្រេចចិត្តផ្តាច់សង្ខាខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួន សង្ស័យមានវិប្បដិសារី ក្នុងរឿងស្នេហា ឈ្លោះគ្នាជាញឹកញាប់ ជាមួយគូស្នេហ៍ ទីបំផុតបញ្ចប់ជីវិត ត្រឹមលេបថ្នាំ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ  នៅផ្ទះលេខ៥៣ ផ្លូវលំ បុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីចិត្តដាច់ បរាជ័យរឿងស្នេហា មានឈ្មោះ តាំង ម៉េងលី អាយុ ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ផ្ទះកើតហេតុខាងលើ រួមជាមួយក្រុមគ្រួសារ មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ ។

ករណីខាងលើ នារីរងគ្រោះបានប្រើប្រាស់ថ្នាំលេបជាច្រើនគ្រាប់ ប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា មកម្ល៉េះ តែក្រុមគ្រួសារទម្រាំដឹង អស់រយ:ពេល ១ម៉ោងទៅហើយ ធ្វើឲ្យនារី ខាងលើប្រតិកម្មថ្នាំ រហូតដល់ស្លាប់បាត់ជីវិត ទោះជាក្រុមគ្រួសារ ចង់ជួយក៏ជួយមិនទាន់ផង បង្កឲ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ។  នារីរងគ្រោះកើតមានជម្លោះជាមួយមិត្តប្រុសញឹកញាប់ រហូតមកដល់រសៀលថ្ងៃនេះ ក៏សម្រេចចិត្តបែបនេះតែម្តង ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ ឃើញថា ស្លាប់ដោយធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya