ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅភ្នំពេញ

ភ្នំពេញៈ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ អត់លុយឱ្យថ្លៃបន្ទប់ជួលសម្រេចចិត្តធ្វើ សកម្មភាពគាស់តូបលក់ដូរសម្ភារៈកូនក្មេង និងបន្តទៅគាស់តូបជាងទង ប៉ុនប៉ងលួចទ្រព្យសម្បត្តិតែម្ចាស់គេមក ទាន់ចាប់ប្រគល់ជូននគរបាល  នៅផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ឈ្មោះ សឿន សាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែកម្ចាស់តូបលក់ដូរ ឈ្មោះ ធិ វិញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងទង មានទីលំនៅបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ចំណែកសម្ភារៈដែលជនសង្ស័យលួចបាន គ្រឿងត្បូង តែដកហូតមកវិញ ។  ជនសង្ស័យបានសារភាពទាំងទ្រហោយំថា ខ្លួនពិតជាខុសមែន ដោយអត់លុយពេក ឃើញឱកាសស្ងាត់នៅ ផ្សារចោមចៅ បានយកផ្លែដែកឆាបទៅឆ្កឹះគាស់ទ្វារតូប ម្ចាស់មកទាន់ចាប់ខ្លួននាំយកទៅប៉ុស្តិ៍ ។

ឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ បន្តតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya