ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល អ្នកសារព័ត៌មានម្នាក់ (គំនិតខ្មែរ) ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅព្រះសីហនុ

ភ្ញាក់ផ្អើល អ្នកសារព័ត៌មានម្នាក់ (គំនិតខ្មែរ) ជាមុខសញ្ញាចែកចាយគ្រឿងញៀន នៅព្រះសីហនុ

(ស្រុកព្រៃនប់) ៖ ជនសង្សយ័ម្នាក់ដែលមានបណ្ណ័សម្គាល់ខ្លួនថា ជាអ្នកកាសែតផងនោះ(សារព័ត៍មានគំនិតខ្មែរ) ហើយសមត្ថកិច្ចអះអាងថាជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរឧកញ៉ាហេង សហការជាមួយកម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចាប់ឃាត់ខ្លួននាព្រឹក ថ្ងៃទី២១មេសា ឆ្នំា២០២០ វេលាម៉ោង៩:៣០នាទី នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ និន សុផល (ហៅសុខ) ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន៥កញ្ចប់, ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យកំពុងសាកសួរសាវតាបន្ត ដើម្បីបញ្ជាក់ពីបណ្ណ័សារព័ត៍មាននោះនៅមានសុពលភាពឬអស់សុពលភាព ដោយសារថា បណ្ណ័សារព័ត៍មាននោះចេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya