ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » កម្មករ-កម្មារិនី ៦០នាក់ មកពីរោងចក្រ ខណ្ឌឬស្សីកែវ ចូលពិនិត្យសុខភាព ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅវិទ្យាល័យឫស្សីកែវ

កម្មករ-កម្មារិនី ៦០នាក់ មកពីរោងចក្រ ខណ្ឌឬស្សីកែវ ចូលពិនិត្យសុខភាព ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅវិទ្យាល័យឫស្សីកែវ

ភ្នំពេញ៖ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ  វិទ្យាល័យឬស្សីកែវជាទីតាំងដែលសាលារាជធានីភ្នំពេញរៀបចំជាកន្លែងទទួល​ឲ្យកម្មករ​-​កម្មការិនីធ្វើចត្តាឡីស័ក(ដាក់នៅដាច់ដោយឡែក) រយៈពេល១៤ថ្ងៃ បន្ទាប់ពីវិលត្រឡប់មកពីស្រុកកំណើតចូលក្នុងរាជធានីភ្នំពេញ ។

បើតាមមន្រ្តីក្រសួងការងារបានឲ្យដឹងថា ក្រុមការងារទទួលបានកម្មករ-កម្មារិនីរោងចក្រនៅក្នុងខណ្ឌឬស្សីកែវចំនួន

៦០នាក់ មានប្រុស៤នាក់  ដែលត្រឡប់មកពីតាមបណ្តាខេត្ត ធ្វើចត្តាឡីស័ក​ ពិនិត្យសុខភាព ក្រោយពេល ពិនិត្យសុខភាពពួកគាត់រួចរាល់ហើយ មន្រ្តីក្រសួងការងារបានចេញលិខិតបញ្ជាក់សុខភាពកម្មនិយោជិក រួចឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ដើម្បីយកលិខិតបញ្ជាក់សុខភាពនេះជូនដល់ អាជ្ញាធរមូលដ្ឋានតាមដានបន្តទៀតរយៈពេល១៤ថ្ងៃ។

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ការដាក់កម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ គឺធ្វើឡើងដើម្បីសុខមាលភាពរបស់កម្មករ-កម្មការិនីទាំងដែលបម្រើការនៅតាមរោងចក្រទាំងអស់គ្នា។

ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាល យើងអត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើតដាក់ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការ

ក្តៅចំ​ពោះកម្មករ-កម្មការិនីណា ដែលឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដោយគ្មានការ

អនុញ្ញាត នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនិងគ្មានប្រាក់​​​ឈ្នួល។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីក្រើនរំលឹកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមអនុវត្តគោលការណ៍ ធ្វើចត្តាឡីស័ក កម្មករ-កម្មការិនី រយៈពេល១៤ថ្ងៃ ចំពោះអ្នកណា ដែលឈប់សម្រាកគ្មានច្បាប់អនុញ្ញាត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya