ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ ដាក់វិធានការ បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ ដាក់វិធានការ បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ នាថ្ងៃទី២១ មេសា ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  អនុវត្តតាមការណែនាំរបស់ ក្នុង រយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាម បណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងថា ក្នុងន័យគិតគូរពីសុខភាព បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានណែនាំអោយ មន្ទីរសុខា ភិបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមការងារមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំ សម្លាប់មេរោគតាមផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល បើទោះបី រាល់ថ្ងៃនេះ គណៈកម្មការផ្សារនិមួយៗបាននឹងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជម្ងឺវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររងចាំបាញ់កំដៅ និងបាញ់អាកុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។

អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសានេះដែរថានៅក្នុងខែមេសានេះមាន ភ្ញៀវទេសចរចូលមកទស្សនានៅក្នុងផ្សារធំថ្មី ចំនួន៥៨០៦នាក់ ក្នុងនោះភ្ញៀវដែលបានចូលទស្សនាច្រើនជាងគេមានភ្ញៀវជនជាតិវៀតណាម ជនជាតិចិន អឺរ៉ុប ម៉ាឡេស៊ី ជប៉ុនឥណ្ឌា ភ្ញៀវថៃនិងអាហ្វ្រិក។ ក្នុងខែមេសាឆ្នាំ២០២០នេះ ដែរ យើងក៏បានចុះផ្សព្វផ្សាយស្ដីពីការបង្ការនិងទប់ស្កាត់ មេរោគកូវីដ-១៩និងបានណែនាំ ប្រជា ពលរដ្ឋ អាជីវករកុំឲ្យដំឡើងថ្លៃម៉ាស់ អាកុលនឹងជេល និងបានប្រើប្រាស់អាកុលអស់ចំនួន ៣៦០លីត្រ ម៉ាស់ចំនួន១៩៦០ ម៉ាស់ និងបានបាញ់ថ្នាំសម្លាប់មេរោគតាមបន្ទប់ជុំវិញផ្សារផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya